ព័ត៌មានជាតិ

សូមប្រយ័ត្ន! មនុស្ស៨នាក់ សង្ស័យពុលនំកញ្ចប់ម៉ាក លី.លី នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នាយផ្នែកប៉ូលិសស្រុកវាលវែងបានប្រាប់ Post News ថា មានករណីសង្ស័យពុលនំកញ្ចប់ម៉ាក លី.លី កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា ជនរងគ្រោះសរុបទាំងអស់៨នាក់ ទី១មានឈ្មោះ ណារ៉ា ម្លិះឡា ភេទស្រី អាយុ៣៤ឆ្នាំ,ទី២ឈ្មោះ សយ ស្រីគីម ភេទស្រី អាយុ៣ឆ្នាំ,ទី៣ឈ្មោះ សយ រាជសី ភេទប្រុស អាយុ១១ឆ្នាំ,ទី៤ឈ្មោះ សយ កក្កដា ភេទប្រុស អាយុ៩ឆ្នាំ,ទី៥ឈ្មោះ ពេជ្រ ណូណា ភេទស្រី អាយុ១ឆ្នាំ,ទី៦ឈ្មោះ ពេជ្រ ណូសា ភេទស្រី អាយុ៦ឆ្នាំ,ទី៧ឈ្មោះ រុំ ភារក្ស ភេទប្រុស អាយុ៤ឆ្នាំ និងទី៨ឈ្មោះ ភាជ រ៉ាត់ ភេទស្រី អាយុ៤៣ឆ្នាំ។ អ្នកទាំង៨នាក់នេះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ជនរងគ្រោះកំពង់សម្រាកព្យាបាលនៅ ណម្ឌលសុខភាពអន្លង់រាប បច្ចុប្បន្នអាការៈធូស្រាលហើយ៕

មតិយោបល់