លោក James Cameron អ្នកដឹកនាំភាពយន្ត Avatar បានចេញសេចក្តីប្រកាសឲ្យដឹងថា ភាពយន្ត នឹងវាយលុករោងកុននៅឆ្នាំ២០២០។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកផលិត បានបង្ហោះរូបភាព នៅលើហ្វេសប៊ុក ស្តីការចាប់ផ្តើមនៃការផលិតខ្សែភាពយន្តដ៏៏អស្ចារ្យមួយនេះ។
James Cameron បានសរសេរថា អស្ចារ្យណាស់ ដែលបានធ្វើការជាមួយក្រុមដ៏ល្អ ហើយដំណើរបន្ត សម្រាប់រឿងនេះមាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ , ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ , ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់ភាពយន្ត Avatar បានចាប់ផ្តើមថតនៅឆ្នាំ២០០៩ ដោយចំណាយទឹកប្រាក់ ២៣៧ លានដុល្លារអាម៉េរិក ហើយរកប្រាក់បានពីការទស្សនារហូតដល់ទៅ ២,៨ ពាន់លានដុល្លារអាម៉េរិក៕
មតិយោបល់