ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយចយ និងសង្សារកាន់តែផ្អែមល្ហែម តែមិនទាន់គិតរឿងរៀបការ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ស្រីស្អាត ក្វាន់ឌី ដែលជាតារាហ្វេសប៊ុកមួយរូបបានប្រកាសជាចំហរថាកញ្ញា ពិតជាស្រឡាញ់នាយចយ តារាកំប្លែងបើទោះជានាយជាតារាមិនសូវសំបូរប្រាក់ចំណូល និងមានមុខមាត់មិនស្អាត។

កញ្ញាថាខ្លួនស្រឡាញ់នាយចយដោយមិនប្រកាន់ពីអ្វីដែលជាចំណុចខ្វះខាតរបស់លោកនោះទេដោយសារអ្វីដែលនាងចាប់អារម្មណ៍គឺនិស្ស័យ។ នាងថាខ្លួនអាណិតនាយចយច្រើនជាស្រឡាញ់ ទើបបណ្ដាលឲ្យនាង និងគេឈានដល់ភាពចំណងស្នេហា ហើយកាន់តែផ្អែមល្ហែមនាពេលចុងក្រោយ។ យ៉ាងណាមិញ នាងបានឆ្លើយប្រាប់អ្នកលេងហ្វេសប៊ុកថា ខ្លួនមិនទាន់គិតរឿងរៀបការ ឬភ្ជាប់ពាក្យនោះទេ ដោយសារតែនាងក៏នៅក្មេង ហើយលោកក៏នៅក្មេងដែលត្រូវប្រើពេលរកចំណូលសិន។ កញ្ញាបានហៅនាយចយ ថាBaby ដែលធ្វើឲ្យម្នាក់ៗច្រណែននាយចយយ៉ាងខ្លាំង ក្នុងនោះនាងក៏ហ៊ានអោបរឹតតារាកំប្លែងរូបនេះមិនខ្លាចការសើចចំអកនោះដែរ ទើបអ្នកណាៗក៏សរសើរអីយ៉ានាយចយពិតជាសំណាងមែន ដែលមានស្រីស្អាតមានការអប់រំខ្ពស់ និងជាកូនអ្នកគ្រាន់បើស្រឡាញ់ដល់ឆ្អឹងយ៉ាងនេះ៕

មតិយោបល់