ក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី១៨ ឧសភា តារាសម្ដែងកញ្ញាពេជ្រ អាវីហ្សា បានបង្ហាញពីក្ដីរំពឹងយ៉ាងច្រើនថានាងនឹងរួចផុតពីការរំខានផ្លូវចិត្ត បន្ទាប់ពីនាងបានក្លាយជានារីមានរឿងមិនសប្បាយចិត្តជាប់រហូតមិនថារឿងគ្រោះថ្នាក់ចរាចរណ៍ រឿងអតីតសង្សារប្រើហិង្សា និងរឿងចុងក្រោយគឺរឿងលួចគណនីហ្វេសប៊ុក ដែលធ្វើអោយនាងបារម្ភខ្លាចគេមានព័ត៌មានឯកជនណាមួយទម្លាយចេញ។ ក្នុងនោះនាងក៏រំពឹងពីស្នេហាថ្មី និងរឿងការងារសិល្បៈពាក់ព័ន្ធនឹងការសម្ដែងផងដែរ។
ពេជ្រ អាវីហ្សា និយាយថានាងអត់មានគម្រោងធ្វើខួបកំណើតនោះទេ ដោយសារតែនាងខកខានធ្វើខួបដល់ទៅ៤ឆ្នាំហើយ និងម្យ៉ាងទើបតែមានរឿងរ៉ាវធ្វើអោយនាងមិនសប្បាយចិត្តមិនអស់មិនហើយក្នុងមួយរយៈចុងក្រោយផងទើបនាងមិននឹកនា។ នាងថាថ្ងៃខួបគម្រប់២៧ឆ្នាំរបស់ខ្លួនចំថ្ងៃទី១៦ ឧសភា ឯណោះទេ ប៉ុន្តែមកពីគ្មានគម្រោងរៀបចំ ហើយទើបនឹងត្រូវបានគ្រួសារជំរុញបែបតក់ក្រហល់ទើបជ្រើសថ្ងៃទី១៨ ឧសភា មកធ្វើជំនួស។ នាងថាមានចិនសែម្នាក់តម្រូវអោយនាងរៀបចំពិធីធ្វើខូបឆ្លងឆ្នាំ ដើម្បីជម្រះចង្រៃដែលបានកើតឡើង ទើបនាងសម្រេចចិត្តប្រារព្ធខួបដោយអញ្ជើញមិត្តភក្ត្រត្រឹមតែ៦០នាក់អោយចូលរួម។ នាងថាមុនថ្ងៃកាត់នំ នាងបានយកសម្ភារៈ និងនំចំណីទៅផ្ដល់អោយដល់មណ្ឌលកុមារកំព្រាភ្នំពេញ ដោយនាងបញ្ជាក់ថាសប្បាយចិត្តដោយសារតែបានចែករំលែកក្ដីស្រឡាញ់ដល់ក្មេងៗទាំងនោះនាងថាក្រោយការធ្វើខួបដោយបានកាត់នំសម្គាល់ពីការប្រារព្ធឆ្លងឆ្នាំផង នាងពិតជាបានជម្រុះរឿងមិនល្អ ក្នុងពេលដែលនាងក៏សារភាពថាចាប់ផ្ដើមបើកចិត្តទទួលយកស្នេហាហើយ ប្រសិនបើបុរសដែលហ៊ានចូលខ្លួនមកទាក់ទងនាងមានគុណសម្បត្តិល្អ។
យ៉ាងណាមិញនាងនៅនៅមិនទាន់ចង់និយាយលម្អិតនៅឡើយទេ ដោយអះអាងថារង់ចាំអោយចេញលទ្ធផលជាដុំកំភួនអោយច្បាស់លាស់ជាងនេះសិន។ នាងថាក្ដីរំពឹងមួយទៀតគឺការងារសិល្បៈនឹងស្ទុះលឿនស្លេវ ក្រោយធ្វើខួបកំណើត ដោយសារតែនាងក៏ចង់ឡើងកូដក្នុងការងារសម្ដែង និងអាជីពចម្រៀងឡើងវិញ។
https://www.youtube.com/watch?v=iHIBcdfsKHM
មតិយោបល់