ក្នុងចំណោមតារាល្បីៗដែលបានបង្ហាញខ្លួនច្រៀងរាំយ៉ាងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជាកាលពីយប់ថ្ងៃទី២២ ឧសភានៅស្ដាតអូឡាំពិក គេកត់សម្គាល់ថាតារាចម្រៀងល្បីឈ្មោះអ្នកនាងពេជ្រ សោភា នៅតែអាចកន្ត្រាក់អារម្មណ៍អ្នកគាំទ្របានច្រើននាំមុខ ដោយសារតែអ្នកនាងបានជ្រើសយក៣បទសុទ្ធតែខ្លាំងទៅបង្អួតគូប្រជែង និងចេះបច្ចេកទេសលេងសើចធ្វើអោយអ្នកគាំទ្រហ៊ោកញ្ជៀវយ៉ាងកងរំពឹង។
នាងនៅតែជាតារាដែលមានសន្ទុះប្រជាប្រិយភាពខ្លាំងក្លា ជាពិសេសក្នុងពេលដែលនាងបានបង្ហាញអត្តសញ្ញាណខ្មែរលើឆាកកម្រាលព្រំនោះតាមរយៈការបញ្ចេញស្ទីលលើកទង់ជាតិប្រទេសកម្ពុជាគ្រវីយ៉ាងស្រុះគ្នាជាមួយក្រុមរាំ។ អ្នកនាងនិយាយថាដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំដើម្បីគន្ធបុប្ផា ហើយអ្នកនាងក៏ទទូចអោយមានសកម្មភាពចែករំលែកទាំងអស់នេះអោយបានច្រើនដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។ អ្នកនាងថាខ្លួនមិនមានអ្វីដើម្បីចែករំលែកជួយដល់គន្ធបុប្ផាជាដំកំភួននោះទេ ប៉ុន្តែអ្នកនាងនឹងទទួលច្រៀងរាំនូវរាល់សកម្មភាពជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងឡាយណាដែលមិនចរឹតធ្វើជំនួញលើកិច្ចការនេះ។ អ្នកនាងបានបង្ហាញខ្លួនច្រៀងរាំ៣បទលើឆាកកម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា ដោយមិនទទួលបានកម្រៃនោះទេ ប៉ុន្តែអ្នកនាងត្រូវគេកត់សម្គាល់ថាទទួលបាននូវកិត្តិយសយ៉ាងខ្លាំងក្នុងក្រសែភ្នែកមហាជនដែលតាមដានព្រឹត្តិការណ៍នេះនៅស្ដាតអូឡាំពិក។
https://www.youtube.com/watch?v=tWYGJvwthcM&feature=youtu.be
មតិយោបល់