ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រេង ប៉េងទី ក្រោយឡើងកូដក្នុងអាជីពដើរម៉ូដ ចង់ក្លាយជាពិធីករ

ភ្នំពេញ: ភាពលេចធ្លោក្នុងអាជីពជាអ្នកបង្ហាញម៉ូដ បានជួយឲ្យកេរ្តិ៍ឈ្មោះ របស់តារាត្រេមុខកូនកាត់ លោកស្រេង ប៉េងទី ជោគជ័យកាន់តែខ្លាំងនៅក្នុងពិភពសិល្បៈ។ ក្នុងនោះសូម្បីតែខ្សែភាពយន្ត ក៏មានមុខលោកចេញសម្ដែងច្រើនឡើងជាងមុនផងដែរ បើទោះជាមិនទាន់មានឱកាសបានសម្ដែងជាតួឯកនៅឡើយ។ អ៊ីចឹងហើយទើប តារាដែលមានមហិច្ឆតារូបនេះ ប្រកាសប្រាប់ថា នឹងឈោងយកតំណែងជាពិធីករអាជីពមួយទៀត ដើម្បីភាពល្បីល្បាញដែលខ្លួនចង់បាន។

តារាវ័យ២៥រូបនេះ បានអះអាងថា ១ឆ្នាំចុងក្រោយទីផ្សារដើរម៉ូដ របស់លោកមានភាពស្ទុះខ្លាំងយ៉ាងខ្លាំង ដែលអាចនិយាយបានថា មិនធ្វើឲ្យលោកស្ងប់ស្ងាត់ ឬមិនស្គាល់ដូចមុនទៀត។ មិនខុសពីការអះអាងថា នៅគ្រប់កម្មវិធីជាពិសេស គឺកម្មវិធីបង្ហាញម៉ូដថ្នាក់ជាតិ ដូចជាក្នុងទិវារបុណ្យសមុទ្រ បុណ្យទន្លេ និងពិព័រណ៌ធំទាំងនៅខេត្ត និងភ្នំពេញជាដើម សុទ្ធតែកម្របាត់មុខលោក ស្រេង ប៉េងទី ដោយលោកត្រូវគេចាត់ឲ្យតុបតែងកាយលេចធ្លោជាងគេ ក្នុងចំណោមអ្នកដើរបង្ហាញម៉ូដនៅលើវេទិកានោះផង។

ភាពលេចធ្លោរបស់លោក កាន់តែមានអ្នកស្គាល់ច្រើនឡើង តាមរយៈឱកាសបានដើរបង្ហាញម៉ូដ ប្រចាំឲ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នាពេលចុងក្រោយ។ ក្រៅពីជាតួឯកក្នុងក្រុមបង្ហាញម៉ូដ ដែលលោកបង្ហាញខ្លួន លោកក៏ត្រូវគេអះអាងថា ជាអ្នកជួយរៀបក្រឡាឲ្យក្រុមបង្ហាញ ដើម្បីឲ្យការបង្ហាញម៉ូដមានភាពស៊ីសង្វាក់ផងដែរ។

លោក ស្រេង ប៉េងទី បញ្ជាក់ថា សកម្មភាពដើរម៉ូដ ដែលលេចធ្លោខ្លាំង បានរុញឲ្យលោក មិនសូវមានពេលទទួលថតរឿងនោះទេ ក្នុងពេលដែលខាងផលិតករហាក់ បានបង្ហាញការចាប់អារម្មណ៍ទាក់ទង ឲ្យលោកចូលប្រឡូកក្នុងរឿងភាគទូរទស្សន៍ និងរឿងបញ្ចាំងតាមរោងកាន់តែច្រើនជាងមុន។ តាំងពីកេរ្តិ៍ឈ្មោះស្ទុះឡើង លោកទើបតែបានថតរឿងតិចនោះទេ ប៉ុន្តែគេកត់សម្គាល់ថា ខ្សែរឿងដែលលោកបង្ហាញខ្លួន ហាក់ធ្វើឲ្យមានមហាជនច្រើនគួរសមចាប់អារម្មណ៍ចំពោះ ការសម្ដែងរបស់លោក ជាពិសេសក្នុងរឿង «ស្លឹកចាក» របស់ស្ថានីយទូរទស្សន៍CTN និងរឿង «បេះដូងកូពី» ដែលបានដាក់បញ្ចាំងក្នុងរឿងភាពយន្តមុននេះ។ លោកអះអាងថា ជោគជ័យលើ អាជីពដើរម៉ូដ និងថតរឿង បានរុញឲ្យលោកត្រូវតែសម្រេចឲ្យបាននូវអាជីព ក្លាយជាពិធីករទូរទស្សន៍ក្នុងពេលដ៏ខ្លី ដើម្បីកេរ្តិ៍ឈ្មោះ។

ជាពិសេសក្នុងពេលដែលមានតម្រុយមួយចំនួន ដែលអាំចឲ្យលោករំពឹងពីគោលដៅនោះ។ យ៉ាងណាមិញ លោកអះអាងថា មិនទាន់ទទួលយកការងារនោះពីការទាក់ទង របស់ក្រុមផលិតករនៅឡើយទេ ដោយលោកនៅចង់សម្ងំហ្វឹកហាត់ ឲ្យស្ទាត់បន្តិចទៀត ពីអាជីពពិធីករឲ្យបានច្បាស់លាស់សិន។

លោកថាខ្លួន នឹងទទួលយកការងារនោះ ក្នុងពេលដ៏ខ្លី គឺនៅពេលមានផលិតករចាប់អារម្មណ៍ផ្ដល់ឱកាសឲ្យលោក ហើយត្រូវនិងកម្មវិធីដែលលោកយល់ថាខ្លួនឯងធ្វើបាន។ លោក ស្រេង ប៉េងទី និយាយថា «សម្រាប់ការដើរម៉ូដ និងសម្ដែងខ្ញុំគិតថាមានគេស្គាល់ខ្ញុំច្រើនហើយ អ៊ីចឹងហើយទើប ខ្ញុំនឹងចាប់អាជីពពិធីករមួយទៀត ដោយសារតែអាជីពហ្នឹងខ្ញុំស្រឡាញ់តាំងពីតូច តែខ្ញុំមិនទាន់ពេញចិត្តឱកាស សម្រាប់ការទទួលយកនៅឡើយ!»។

លោកថាស្ថាប័នមួយក្នុងចំណោមស្ថាប័នមួយចំនួន ដែលបានទាក់ទងឲ្យលោកចេញធ្វើពិធីករ នឹងត្រូវបានលោកទទួលយកនៅពេលការហ្វឹកហាត់ និងការត្រៀមខ្លួនមានភាពច្បាស់លាស់ ដ្បិតលោកក៏មិនចង់ឲ្យការហក់ចាប់អាជីព កាន់ក្បាលមេក្រូដោយមានភាពរអាក់រអួល ដែលលធ្វើឲ្យលោកមិនទទួលជោគជ័យនោះដែរ។

យ៉ាងណាមិញ លោកអះអាងថា សម្រាប់ពេលនេះគឺលោកហាក់ធ្នឹកជាងមុនច្រើនហើយ ដោយសារតែការទម្លាប់រៀនធ្វើពិធីករក្នុងកម្មវិធីក្រៅឆាក៕

photo_2016-05-22_08-43-30 photo_2016-05-22_08-43-34 photo_2016-05-22_08-43-36 photo_2016-05-22_08-43-38 photo_2016-05-22_08-43-40 photo_2016-05-22_08-43-43 photo_2016-05-22_08-43-45 photo_2016-05-22_08-43-47 photo_2016-05-22_08-43-54 photo_2016-05-22_08-43-56 photo_2016-05-22_08-43-59 photo_2016-05-22_08-44-03 photo_2016-05-22_08-42-41 photo_2016-05-22_08-42-42 photo_2016-05-22_08-42-43 photo_2016-05-22_08-42-50 photo_2016-05-22_08-42-52 photo_2016-05-22_08-42-56 photo_2016-05-22_08-42-59 photo_2016-05-22_08-43-01 photo_2016-05-22_08-43-04 photo_2016-05-22_08-43-09 photo_2016-05-22_08-43-14 photo_2016-05-22_08-43-17 photo_2016-05-22_08-43-20 photo_2016-05-22_08-43-23 photo_2016-05-22_08-43-25 photo_2016-05-22_08-43-28

មតិយោបល់