ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា បង្អួតរ៉ូបរៀបការ!

នៅលើ Instagram តារាចម្រៀងអ្នកនាងពេជ្រ សោភា បានបង្អួតរ៉ូបរៀបការគួរ=jyភ្ញាក់ផ្អើល អមដោយសំណេរថា«ជិតដល់ថ្ងៃហើយ»។ ម្នាក់ៗបានសម្ដែងការចាប់អារម្មណ៍ចំពោះការត្រៀមខ្លួននេះ ដោយអះអាងថាអ្នកនាងប្រហែលជាជិតដល់ថ្ងៃរៀបការតែម្ដង ទើបបានជាត្រៀមដល់ថ្នាក់ហ្នឹង ហើយពន្លយពាក្យថាជិតដល់ថ្ងៃ។

រ៉ូបកូនក្រមុំ ដែលនាងបង្ហោះជាសាធារណៈនេះ ត្រូវគេដឹងថាជាការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដោយរូបនាងផ្ទាល់ទើប បើទោះជានាងមិនទាន់សម្រេចចិត្តទម្លាយជាសាធារណៈនៅឡើយ។ នាងបានឆ្លើយឆ្លងជាមួយអ្នកគាំទ្រ សូមលាក់សិនសម្រាប់ឱកាសត្រូវស្លៀកឈុតកូនក្រមុំមួយឈុតនេះ តែគេប៉ាន់ស្មានហើយថាឈុតដែលនាងបង្អួតក្រោយពិធីខួបកំណើតយ៉ាងផ្អែមល្ហែម ដែលរៀបចំដោយលោកឆឹម សក្កដា ជាគូស្នេហ៍របស់នាងនេះ គឺពិតជារ៉ូបដែលនាងទុកស្លៀកក្នុងពិធីពិសេសជាមួយគូស្នេហ៍របស់នាង ដែលអាចជាពិធីភ្ជាប់ពាក្យ ឬរៀបការតែម្ដង។

ម្នាក់ៗបានលើកឡើងថា ពេជ្រ សោភា ជិតរៀបការហើយ ទើបនាងបង្អួតឈុតកូនក្រមុំយ៉ាងស្រស់ស្អាតដែលនាងបញ្ជាក់ថាស្រឡាញ់បំផុតក្នុងជីវិត ហើយអមដោយពាក្យថា«ជិតដល់ថ្ងៃហើយ»។ យ៉ាងណាមិញ អ្នកលេងហ្វេសប៊ុកមួយក្រុមផ្សេងទៀតក៏កាត់ស្មានថាពេជ្រ សោភា អាចត្រៀមរ៉ូបដែលនាងបង្អួតនេះ ដើម្បីទុកថតភាពយន្តដែលនាងបានសម្ដែង ឬក្នុងMV បទចម្រៀងរបស់អ្នកនាង ដោយសារតែនាងមិនចង់ស្លៀករ៉ូបរបស់អ្នកនាងផ្សេងច្នៃឲ្យនោះផងដែរ។

ពេជ្រ សោភា នៅមិនទាន់អាចទាក់ទងសូមការបញ្ជាក់បានទេ ប៉ុន្តែបើឈុតដែលនាងបានបង្អួតនេះទុកប្រើសម្រាប់ក្នុងសកម្មភាពថតវិញគឺពិតជាគួរឲ្យស្ដាយ ដោយសារតែរ៉ូបដែលស្រស់ស្អាតគឺនាងគួរតែប្រើក្នុងពិធីពិសេសរបស់នាងច្រើនជាង ដើម្បីឲ្យក្លាយជាប្រធានបទកាន់តែក្ដៅក្នុងក្រសែភ្នែកមហាជន។

ពេជ្រ សោភា និយាយថាបើនាងរៀបការគឺមិនលាក់បាំងទេ តែមកពីភាពជាក់ស្ដែងនៅមិនទាន់កំណត់ច្បាស់លាស់ ទើបនាងមិនទាន់បង្ហើបឲ្យដឹង។ ម្នាក់ៗដែលរង់ចាំចម្លើយបកស្រាយរបស់នាង មានតែការជូនពរឲ្យរ៉ូបដែលនាងប្រឹងច្នៃគឺរ៉ូបកូនក្រមុំក្នុងថ្ងៃភ្ជាប់ពាក្យ ឬថ្ងៃរៀបការប៉ុណ្ណោះ ដើម្បីឲ្យប្រាកដថាសុភមង្គលរបស់នាងត្រូវបានរកឃើញ ក្រោយលែងលះប្ដី៕

មតិយោបល់