ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី ប្រកាសលក់ផ្ទះសងបំណុលជំនួសសុវណ្ណ មករា!

អ្នកនាងឈិន សុធារី បានប្រកាសជាសាធារណៈថា អ្នកនាងនឹងលក់ផ្ទះរបស់ខ្លួនស្ថិតនៅបុរីវិមានភ្នំពេញដោយសារតែក្រោយពេលរួមរស់ គឺលោកបានសុវណ្ណ មករា បានឲ្យនាងឈរឈ្មោះខ្ចីបំណុលគេជាច្រើនដើម្បីឲ្យលោកមានលុយចេញថតកុនដាក់ប៉ុស្ដិ៍។

យ៉ាងណាមិញ នាងថាផ្ទះនោះមិនអាចដាក់លក់បាននៅឡើយទេ ដោយសារតែមានឈ្មោះ២នាក់ ទើបនាងទាមទារឲ្យលោកចូលខ្លួនមកផ្ទេរឈ្មោះឲ្យនាង ដោយសារតែផ្ទះនោះគឺក្នុងពេលទិញគឺមានចំណែកលុយរបស់អតីតស្វាមីនោះឡើយ។

អ្នកនាងនិយាយថាក្រោយពេលរៀបការអ្នកនាងបានយកលុយកាក់ដែលខ្លួនសន្សំបានពីការងារកន្លងមក រួមជាមួយលុយកាក់របស់ម្ដាយដែលរស់នៅអាមេរិកយកទៅទិញផ្ទះមួយកន្លែងនៅបុរីវិមានភ្នំពេញ តែបានដាក់ឈ្មោះ២នាក់ដើម្បីឲ្យលោកសុវវណ្ណ មករា សប្បាយចិត្ត។ យ៉ាងណាមិញ នាងថាលោកមិនដែលបានឲ្យលុយនាងបង់ថ្លៃផ្ទះនោះសូម្បីតែមួយខែនោះទេ ដោយសារតែក្រោយទិញផ្ទះលោកតែងប្រាប់ថាបង្វិលលុយថតកុនមិនគ្រាន់។ ផ្ទុយទៅវិញ លោកមានតែឲ្យនាងដើររកលុយឲ្យលោកយកមកបង្វិលក្នុងការងារថតកុន ទើបនាងជាប់ឈ្មោះជំពាក់បំណុលគេជាច្រើន ដែលតម្រូវឲ្យនាងត្រូវតែលក់ផ្ទះនោះវិញ ទើបអាចដោះស្រាយបាន។

នាងទទូចឲ្យលោកសុវណ្ណ មករា ចូលមកផ្ដិតមេដៃឲ្យនាងគ្រប់គ្រងផ្ទះនោះឲ្យបានឆាប់ បើមិនដូច្នេះទេនាងនឹងធ្វើការដាក់បណ្ដឹងទៅកាន់តុលាការពីបទប្រើហិង្សាលើនាង និងបង្ករបួសស្នាមលើនាង ដើម្បីសង្កត់ឲ្យលោកត្រូវតែផ្ទេរផ្ទះនោះឲ្យនាង ដោយសារតែភាពជាក់ស្ដែង នាងក៏មានឯកសារគ្រប់គ្រាន់បញ្ជាក់ថាតើលុយដែលបង់ផ្ទះនោះជាលុយបានពីណា ហើយមិនពាក់ព័ន្ធនឹងញើសឈាមរបស់លោកសុវណ្ណ មករា។

នាងថាលោកក្រៅពីមិនបានរ៉ាប់រងក្នុងការបង់ផ្ទះដែលទិញរួមគ្នា ក៏មិនបានផ្ដល់លុយផ្ដល់កាក់ឲ្យនាងក្នុងការដោះស្រាយក្នុងផ្ទះនោះដែរទើបនាងប្រកាសមិនយកវិញដាច់ខាតក្រោយពេលអតីតស្វាមីចុះចេញហើយមិនផ្ដល់លុយកាក់ជួយថ្លៃទឹកដោះគោកូនសូម្បីមួយកំប៉ុង។ អ្នកបដិសេធទម្លាយឲ្យដឹងពីចំនួនបំណុលដែលបន្សល់ឲ្យសុវណ្ណ មករា ក្នុងពេលរួមរស់ដោយគ្រាន់តែអះអាងបើមិនបានលក់ផ្ទះនៅបុរីវិមានភ្នំពេញនោះទេគឺពិតជាមិនអាចឲ្យនាងនឹងដោះស្រាយបាន។

យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់សុវណ្ណ មករា លោកបានបង្ហោះឆ្លើយតបនឹងការប្រកាសរបស់ឈិន សុធារី លើករណីនេះថា«អតីតភរិយារបស់ខ្ញុំ គាត់គឺជាម្ដាយដ៏ល្អ និងជាភរិយាល្អ តែសូមទោសផងដែលខ្ញុំដាច់ខាតស៊ូដាច់ក្បាល ក៏មិនអាចនៅជាមួយគាត់បាន ពីព្រោះអីគាត់ល្អពេក ធ្វើឲ្យមនុស្សថោកដូចខ្ញុំមិនអាចអាស្រ័យនៅជាមួយគាត់ទេ ចឹងខ្ញុំសុំថយឲ្យឆ្ងាយ មិនចង់ឲ្យគាត់ឃើញខ្ញុំ ទេ ដើម្បីកុំឲ្យគាត់ឆ្លងភាពថោកដល់គាត់ព្រោះគាត់គឺជាមនុស្សមហាថ្លៃថ្នូរណាស់។ ហើយក៏សូមអគុណដល់មិត្តមួយចំនួន និងបងៗ ដែលយល់ពីអារម្មណ៍ប្អូន ហើយអគុណម៉ាក់ក្មេក ដែលតែងតែផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់កូន ស្រលាញ់ម៉ាក់ និងគោរពម៉ាក់ ដូច ម្ដាយបង្កើត និង លោកឪពុកក្មេកផង»។

មតិយោបល់