ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា ផ្ដល់កិច្ចសម្ភាសន៍ រំលឹកខួប១ឆ្នាំបណ្ដឹង ក្នុងកម្មវិធី«Komsan Talkshow»

នៅថ្ងៃព្រហស្បតិ៍ទី២២ មិថុនា នេះ កម្មវិធីកិច្ចសម្ភាសន៍តារាសិល្ប:ដែលមានឈ្មោះថា«Komsan Talkshow»នឹងសម្រេចផ្លាស់ម៉ោងផ្សាយផ្ទាល់ពីម៉ោង១០ព្រឹក មកម៉ោង៦ និង៣០នាទីល្ងាចវិញ។ តារាកិត្តិយសដែលនឹងចូលខ្លួនអង្រួនក្នុងកម្មវិធីសម្រាប់ល្ងាចនេះ គឺតារាចម្រៀងកញ្ញា វ៉ានីឡា ដោយកញ្ញានឹងឡើងមកសម្ភាសន៍ពីជីវប្រវត្តិសិល្ប: ការតស៊ូ និងការវិវត្តន៍ថ្មីៗលើពាក្យបណ្ដឹងរបស់នាង។

វត្តមានឡើងសម្ភាសន៍ល្ងាចនេះក៏ត្រូវចំខួប១ឆ្នាំ ដែលនាងបានរងគ្រោះលើការបង្ហោះរូបអាក្រាតជាសាធារណ: ហើយមិនទាន់ទទួលបានយុត្តិធម៌ផងដែរ។ សូមប្រិយមិត្តធ្វើការខលចូលដើម្បីជជីកសួរដល់កញ្ញាដោយផ្ទាល់នៅកម្មវិធី។

ចង់ដឹងថាកញ្ញាវ៉ានីឡា នឹងផ្ដល់បទសម្ភាសន៍បែបណា ក្នុងកិច្ចសម្ភាសន៍រយ:ពេលជាង១ម៉ោងនេះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់លើផេក Post Komsan និងការផ្សាយបន្តដោយផេក«គ្រួសារតារាកម្ពុជា»ក្នុងពេលបន្តិចទៀត៕

មតិយោបល់