ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា ធ្វើខួបឲ្យប្អូនធំដុំក្នុងវីឡា!

កាលពីយប់ថ្ងៃ២៩ មិថុនា តារាសម្ដែងនាងពៅ លីដា បានប្រារព្ធពិធីខួបកំណើតលោក ពៅ ពិសិដ្ឋ ជាប្អូនប្រុសយ៉ាងអធឹកអធម ដោយមានតារាមិនតិចនាក់នោះទេបានចូលរួម។ យ៉ាងណាមិញ នាងថានោះគ្រាន់តែជាការជួបជុំជាទ្រង់ទ្រាយសមញ្ញប៉ុណ្ណោះ ទើបមិនមានបោះសំបុត្រ និងធ្វើហាងដែលមានទម្រង់ធំដុំជាងនេះ។

ពិធីខួបដែលត្រូវបានប្រារព្ធធ្វើឡើងនោះគឺធ្វើក្នុងបរិវេណផ្ទះវីឡារបស់នាង នៅបុរីពិភពភ្នំពេញជិតវត្តសំរោងអណ្ដែត ដោយក្នុងពិធីនោះបើទោះជាបានរៀបចំជួបជុំក្នុងផ្ទះក៏ពិតមែន ប៉ុន្តែភ្ញៀវកិត្តិយស និងតារាសិល្ប:មានច្រើនកុះករត្រូវបានអញ្ជើញ។ មុនពិធីខួបមួយថ្ងៃលោកពៅ ពិសិដ្ឋ ក៏ត្រូវគេឃើញគ្រួសាររៀបចំឲ្យយកគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះសង្ឃនៅវត្តសំរោងអណ្ដែត ដើម្បីសុំពរជ័យតាមបែបព្រះពុទ្ធសាសនាផងដែរ។

កញ្ញាពៅ លីដា និយាយថា ហេតុផលដែលនាងធ្វើពិធីខួបកំណើតឲ្យប្អូនរបស់នាងនៅផ្ទះ ហើយធ្វើក្នុងចំនួនធំដុំគួរសមនេះ គឺដោយសារតែនាងមិនចង់ចំណាយលុយជួលហាង និងចង់ឲ្យតារាសិល្ប: ជាពិសេសគឺភ្ញៀវកិត្តិយសបានស្គាល់ផ្ទះនាងនោះផង។

នាងថាលោកពៅ ពិសិដ្ឋ បានឈានឡើងនៅក្នុងវិស័យសិល្ប:ច្រើនក្រែលមកហើយ ទើបនាងសម្រេចចិត្តចេញមុខធ្វើខួបកំណើតឲ្យដើម្បីលើកមុខលើកមាត់របស់លោកឲ្យកាន់តែមានការឈានឡើងបន្ថែមទៀតនៅក្នុងវិស័យសិល្ប:។ នាងក៏បានប្រកាសថាបានផ្ដល់កាដូរមួយចំនួនជាការលើកទឹកចិត្តដល់ប្អូនប្រុសផងដែរ ដើម្បីឲ្យប្អូនលោកសប្បាយចិត្តក្នុងថ្ងៃខួបកំណើតនោះ៕

មតិយោបល់