ភ្នំពេញ: រ៉េត ស៊ូហ្សាណា ដែលត្រូវបានគេស្គាល់ថា ជាបេក្ខនារីឆ្នើម បាន និងកំពុងបន្តប្រជែងតំណែងជ័យលាភី ក្នុងព្រឹត្តិការណ៍បន្តផ្ទាល់ The Voice Cambodia សប្ដាហ៍ទី២ បើទោះបីនាងទទួលបាន នូវការគាំទ្រយ៉ាងណាក្តី កាលពីយប់ថ្ងៃទី២២ ឧសភា នោះ ប៉ុន្តែទន្ទឹមនឹងហ្នឹង ក៏មានការរិះគន់ធ្ងន់ៗថា ហេតុអ្វី បានជានាងមិនលើកយកបទចម្រៀងខ្មែរ មកបកស្រាយ តើនេះជាការសម្រេចចិត្តរបស់នាង ឬជាការជ្រើសរើសរបស់នរណា?
បេក្ខភាពសំឡេងធ្ងន់លំដាប់អន្តរជាតិ កញ្ញា រ៉េត ស៊ូហ្សាណា បានឆ្លងផុតការប្រកួត ដ៏បុកពោះនោះហើយ បន្ទាប់ពីមានប្រិយមិត្តអ្នកគាំទ្រ បោះឆ្នោតឱ្យនាង ចំនួនច្រើនលើសលុប ជាប់ចំណាត់ថ្នាក់ពិន្ទុរនាំមុខគេ ក្នុងចំណោមសមាជិកក្រុមរបស់នាង ញ៉ាំងឱ្យនាងឈានទៅកាន់វគ្គបន្តទៀត យ៉ាងសមបំណង។ នាងបានជ្រើសយកបទ ” My Heat Will Go On ” ដែលជាបទល្បីល្បាញលំដាប់ពិភពលោក ក្រោមទឹកដមសំឡេងធ្ងន់របស់តារាចម្រៀងស្រីបរទេស នាង Celine Dion ក្នុងខ្សែភាពយន្តទទួលបានពានរង្វាន់អូស្ការ Titanic យកមកប្រលងក្នុងវគ្គ Live Show ត្រូវបានហ្វេនជាច្រើនគាំទ្រ និងកោតសរសើរ មិនដាច់ពីមាត់។ ប៉ុន្តែទោះបីជាយ៉ាងណា ត្រូវបានគេព្យាករណ៍ តាមរយៈបណ្តាញសង្គម facebook ថា នាងអាចនឹងទទួលបាន នូវការគាំទ្រ យ៉ាងគំហុគជាងហ្នឹងទៀត ប្រសិនបើនាងជ្រើសរើសយកបទចម្រៀងភាសារខ្មែរ មកជំនួស និងច្រៀងពិរោះ ដូចបទចម្រៀងភាសារបរទេស ដូច្នេះផងដែរ៕
https://youtu.be/aChFJ4qb_2M
មតិយោបល់