ក្រោយពីបានប្រកាសជំហរលាឈប់ស៊ិចស៊ី តារាសម្ដែងដែលត្រូវបានក្រសួងដាក់បម្រាមមិនឲ្យចេញមុខនៅលើកញ្ចក់ទូរទស្សន៍ និងដាក់បម្រាមមិនឲ្យយផលិតករអនុញ្ញាតិឲ្យយនាងថតរហូតដល់១២ខែ បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងថាអ្នកគាំទ្ររបស់នាងនឹងមានចំនួនកើនឡើងក្រោយពីនាងប្ដូរមកជាស្រគត់ស្រគំ។
នាងថាខ្លួននឹងធ្វើឲ្យយអ្នកធ្លាប់ជេរប្រទិចនាង និងមាក់ងាយនាងជុំវិញរឿងស៊ិចស៊ី ឲ្យយក្លាយជាកម្លាំងគាំទ្រទៅវិញឲ្យខានតែបាន ជាមួយនឹងការផ្លាស់ប្ដូរជំហរឈប់ស៊ិចស៊ីដែលទើបសម្រេចចិត្តនេះ។
ដេនី ក្វាន់ បញ្ជាក់ថានាងសប្បាយចិត្តបន្ទាប់ពីបានប្រកាសជំហរឈប់តែងខ្លួនស៊ិចស៊ី ហើយមានតារាសិល្បៈ និងអ្នកគាំទ្រជាច្រើនបានឆាតមកនាង ដោយជំរុញឲ្យនាងធ្វើឲ្យបាននូវជំហរមួយនោះ ដែលនាងយល់ថាគឺជាអ្វីដែលអ្នកគាំទ្រចង់បាន។ នាងថាម្នាក់ៗសុទ្ធតែថាបើនាងក្លែងកាយពីភាពស៊ិចស៊ីដែលធ្លាប់តែរងការរិះគន់មកជាស្រគត់ស្រគំ គឺនឹងធ្វើឲ្យរូបសម្រស់របស់នាងលេចឡើងនូវការសរសើរ និងទទួលបាននូវការគាំទ្រថែមមួយកម្រិតទៀត ដោយសារតែអ្នកគាំទ្រដែលស្អប់ នឹងងាកមកចាប់អារម្មណ៍ ហើយឈប់វាយតម្លៃនាងក្នុងភាពមិនល្អដូចមុន។ នាងមិនធ្លាប់គិតថាខ្លួននឹងមានរូបសម្រស់អាចកន្ទ្រាក់ការចាប់អារម្មណ៍ជាមួយនឹងស្ទីលបែបសម្លៀកបំពាក់ ប្រពៃណីខ្មែរនោះទេ ប៉ុន្តែផ្អែកតាមការតុបតែងកាយរបស់នាងជាទម្រង់បុរាណ និងមានការលើកទឹកចិត្តពីអ្នកគាំទ្រ គឺនាងយល់ថានាងកាន់តែមិនស្ដាយសម្រាប់ជំហរបោះបង់ទម្រង់ស៊ិចស៊ី ហើយងាកមកចាប់សម្លៀកបំពាក់បែបថ្លៃថ្នូរកុំឲ្យអ្នកគាំទ្រខកចិត្ត។
យ៉ាងណាមិញនាងថាខ្លួនមិនមែនប្រកាន់ជំហរត្រូវតុបតែងកាយជារបៀបចាស់ទុំ ឬបែបស្រគត់ស្រគំជារៀងរហូតនោះទេ គឺនាងនឹងនៅតែតុបតែងកាយជានារីស៊ីវិល័យ ដោយគ្រាន់តែមិនលេចលើលេចក្រោម ហើយបញ្ចេញដើមទ្រូងនាំឲ្យមានការវាយតម្លៃដូចមុន។ នាងថាមហាជននឹងបានឃើញស្ទីលតុបតែងខ្លួនដែលមានលក្ខណៈមួយបែបថ្មីរបស់នាងចាប់ពីការប្រកាសជំហរនេះតទៅ ដោយសារតែនាងយល់ថាវ័យ របស់នាងក៏ដល់ពេលត្រូវប្ដូរឥរិយាបទដើម្បីឲ្យស្របនឹងតម្រូវការរបស់ក្រសួងវប្បធម៌ និងឲ្យស្របនឹងការគាំទ្រមនុស្សភាគច្រើនផងដែរ។ នាងកាន់តែយល់ពីតម្លៃរបស់ខ្លួនដែលជាតារាសិល្បៈ ដោយថាចំណុចដែលអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្ត គឺនាងដាច់ខាតត្រូវតែធ្វើការផ្លាស់ប្ដូរ។ នាងរំពឹងថាមនុស្សមួយក្រុមដែលធ្លាប់តែជេរប្រទិចដល់នាង និងធ្លាប់តែវាយប្រហារចំពោះនាង នឹងងាកមកស្រឡាញ់ចូលចិត្តចំពោះនាងវិញ ដើម្បីឲ្យនាងទទួលបានអ្នកគាំទ្រក្នុងចំនួនមួយច្រើនបន្ថែមពីលើអ្នកគាំទ្រដែលមានស្រាប់ ក្រោយពេលនាងសម្រេចចិត្តបោះបង់ភាពស៊ិចស៊ីនៅក្នុងពេលនេះ។ នាងនឹងប្រើឲ្យអស់លទ្ធភាពដើម្បីទាក់ទាញឲ្យអ្នកគាំទ្រកាន់តែមានចំនួនច្រើន ដោយនាងយល់ថាអ្នកចូលចិត្តភាពស៊ិចស៊ីរបស់នាងដែលធ្លាប់ស្រឡាញ់ចូលចិត្ត នឹងនៅរក្សាចំនួនដដែល ហើយក្រុមអ្នកមិនចូលចិត្តនាងនាពេលកន្លងមក នឹងក្លាយជាអ្នកគាំទ្រចំពោះនាងថ្មី ដើម្បីឲ្យនាងមានអ្នកគាំទ្រកើនឡើង។
បើទោះជានាងយល់ថាមនុស្ស១០ចិត្ត១០ គឺមិនងាយផ្គាប់ត្រូវគ្រប់គ្នា តែនាងនៅតែយល់ថាខ្លួននឹងកៀរគរមហាជនបានច្រើនជាងមុនឲ្យងាកមកស្រឡាញ់នាងចូលចិត្តនាង ជាមួយនឹងជំហរដែលនាងសម្រេចចិត្តដើរផ្លូវស្រគត់ស្រគំ ថ្លៃថ្នូរ ជំនួសឲ្យភាពស៊ិចស៊ី ស្របគ្នាដែលនាងក៏មានកិច្ចការសប្បុរសធម៌នាពេលកន្លងមក៕
មតិយោបល់