ប៉ាគីស្ថានៈ ចំនួនអ្នកស្លាប់ដោយសារផ្ទុះឆេះរថយន្តដឹកប្រេង កាលពីសប្ដាហ៍មុន នៅប៉ាគីស្ថាន បានកើនឡើងរហូតដល់ ២០៦ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅជិតទីក្រុង Ahmedpur East អំទ្បុងពេលអ្នកភូមិជាច្រើន បាននាំគ្នាបូមយកប្រេងដែលធ្លាយចេញពីរថយន្ត។
នៅក្នុងករណីនេះដែរ បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលសាកសពជនរងគ្រោះជាច្រើន ត្រូវបានភ្លើងឆេះ មើលសឹងមិនស្គាល់។
គួរបញ្ជាក់ដែរថា បើតាមអ្នកនាំពាក្យភ្នាក់ងារជួយសង្គ្រោះម្នាក់ បានឲ្យដឹងថា អគ្គីភ័យនេះ បានបង្កឡើងដោយអ្នកដំណើរឆ្លងកាត់ម្នាក់ បានអុចបារីជក់ ទើបជាហេតុបណ្ដាលឲ្យមានភ្លើងឆាបឆេះបែបនេះ៕
មតិយោបល់