ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ារ៉ា ប៊ុណ្ណា ឡើងសម្ភាសបន្តផ្ទាល់ល្ងាចនេះ ក្រោយការរិះគន់

នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា នឹងបង្ហាញមុខនៅក្នុងកម្មវិធីបន្តផ្ទាល់ Komsan Talkshow ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការរិះគន់នៅក្នុងបណ្ដាញហ្វេសប៊ុក។ លោកនឹងផ្ដល់សម្ភាសក្រោមការចោទសួររបស់ពិធីការិនី២រូបគឺអ្នកនាង លី ម៉ារីណា និង អ្នកនាង ម៉ៅ ស៊ីណាត។

លោកម៉ារ៉ា ប៊ុណ្ណា បានថ្លែងបញ្ជាក់ថា បើទោះជាមានការរិះគន់ភ្លូកទឹកភ្លូកដីព្រោះតែលោកបានផលិតបទ “តារាបែកស្លុយ២០១៧” ដែលយកលំនាំបទ IT បែកស្លុយ ក៏លោកមិនខ្លាចបកស្រាយនោះដែរ។ លោកប្រកាសត្រៀមខ្លួនបកស្រាយគ្រប់សំណួរដែលបានចោទសួរ ដោយលោកប្រកាសថា កម្មវិធីជជែកសួរនៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ គឺទោះមានអ្នកខលចូលផ្ដល់សំណួររិះគន់ ក៏លោកនឹងពេញចិត្តឆ្លើយ។ លោកថាខ្លួនហេតុផលក្នុងការបកស្រាយ ដោយលោករំពឹងថា ក្រោយកិច្ចសម្ភាសបន្តផ្ទាល់ក្នុងកម្មវិធីបន្តផ្ទាល់ Komsan Talkshow នោះការរិះគន់នឹងត្រូវបន្ថយកំដៅ ដោយសារតែលោកយល់ថា ការរិះគន់ខ្លះក៏មានលក្ខណៈហួសហេតុផងដែរ។

គួរបញ្ជាក់ថា កម្មវិធី Komsan Talkshow គឺជាវេទិកាជជីកសួរ និងបកស្រាយជុំវិញរឿងរ៉ាវរបស់តារាសិល្បៈ ដែលមានបញ្ហានៅក្នុងបណ្ដាញហ្វេសប៊ុក។ លោក ម៉ារ៉ា ប៊ុណ្ណា គឺជាតារាកិត្តិយស នៅវេលាម៉ោង៦និង៣០នាទីថ្ងៃសុក្រនេះ បន្ទាប់ពីបទ “តារាបែកស្លុយ២០១៧” បានក្លាយជាប្រធានបទក្ដៅរងការរិះគន់៕

មតិយោបល់