ព័ត៌មានកីឡា

មិត្តភាព៖ ក្រសួងការពារជាតិ ទទួលស្វាគមន៍ ប៉ូលីស រសៀលនេះ

ក្រុមបាល់ទាត់ដែលប្រកបអាជីបនៅលីគកំពូលកម្ពុជា ២ក្រុម ដោយ ក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននរគបាលជាតិ ហៅកាត់ប៉ូលិស បានណាត់គ្នាប្រកួតមិត្តភាពកម្តៅសាច់ដុំ នៅវេលាម៉ោង ៣និង៣០ រសៀលនេះ នាកីឡដ្ឋានស្តាតចាស់។

ក្នុងជំនួបមិត្តភាពនេះ សម្រាប់ត្រៀមការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ សប្តាហ៍ទី១៤ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីសម្រាកអស់រយ:ពេលជាង៤សប្តាហ៍កន្លងមក។ ក្នុងជំនួបមិត្តភាពនេះទស្សនិកជនក៏ដូចជាអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយសេរីផងដែរ៕

មតិយោបល់