ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់លើកចុងក្រោយ អ្នកនាង ស្វែង សុជាតា បង្ហាញពីអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងសម្រស់ក្នុងពេលថតសម្អាងឲ្យម្ចាស់សម្អាងការមួយ បន្ទាប់ពីរូបថតគ្រប់សន្លឹកឈប់ឈុតរបស់នាងឃើញហើយគឺស្អាតមិនធម្មតា។ ជាមួយនឹងសម្រស់ដែលខុសគ្នាដាច់ឆ្ងាយនឹងពេលមិនទាន់ស្លៀកឈុតកូនក្រមុំនេះ អ្នកនាងប្រកាសថានឹងប្រញាប់រៀបការឲ្យបានឆាប់ ទាន់សម្រស់អ្នកនាងនៅតែងបានស្អាត និងដើម្បីកុំឲ្យខុសដំណម។
អ្នកនាងស្វែង សុជាតា និយាយថាអ្នកនាងនៅតែមានបំណងរៀបការដើម្បីលើកមុខស្វាមីផង និងដើម្បីឲ្យត្រូវនឹងដំណមផងដែរ ដែលមានគ្រូប្រកាសថាអ្នកនាង និងស្វាមី គឺត្រូវតែរៀបការតាមប្រពៃណីទើបបានសុខសាន្តគ្មានរឿងចម្រូងចម្រាស់។ ប៉ុន្តែគម្រោងមួយនោះត្រូវបានអ្នកនាង និងស្វាមី ទម្លាក់ចោលរហូតដោយសារតែរឿងរវល់ខ្លាំង និងបញ្ហាសំខាន់គឺមិនទាន់មានលុយចំណាយគ្រប់គ្រាន់។
យ៉ាងណាមិញ អ្នកនាងប្រាប់ថាគម្រោងរៀបការប្រហែលជាឈប់ពន្យារពេលទៀតហើយ ក្នុងពេលដែលអ្នកនាងបានថតសម្អាងការ ហើយឃើញមុខមាត់របស់អ្នកនាងតែងហើយស្រស់ស្អាត ដែលធ្វើឲ្យអ្នកនាងគិតថាបើបន្តទុកយូរពិតជាអស់សម្រស់តែងការលេងស្អាត។ អ្នកនាងនឹងរៀបការនៅដើមឆ្នាំ២០១៨យ៉ាងយូរ ដោយអ្នកនាងយល់ថាបើទុកឲ្យយូរពេលខ្លាំង គឺមិនមានន័យទៀតឡើយ ក្នុងពេលដែលវ័យរបស់អ្នកនាងក៏កាន់តែជ្រេ។
អ្នកនាងនិយាយថា «ខ្ញុំស្រឡាញ់មុខខ្ញុំ ក្រោយតែងជាកូនក្រមុំហ្នឹងមែនទែន ដល់អ៊ីចឹងគិតថាអត់ទេ ទោះអស់ប៉ុន្មានក៏ត្រូវប្រញាប់រៀបការនៅឆ្នាំក្រោយ (ដើមឆ្នាំ២០១៨) តែអ៊ីចឹងចាស់អស់ហើយ»។ អ្នកនាងនិយាយបណ្ដាគ្រូគ្រប់រូបទាមទារឲ្យអ្នកនាង និងលោកថោង សុខុម ជាស្វាមីក្រោយត្រូវតែមានអាពាហ៍ពិពាហ៍ជាមួយគ្នា បើចង់មានសុភមង្គល តែមកពីអ្នកនាងចេះតែជម្នះទើបបណ្ដោយឲ្យពេលវេលាអូសបន្លាយមួយខែហើយមួយខែទៀត រហូតដល់អ្នកនាងប្រកាសថាអាចនឹងរំលាយគម្រោងនោះ។ អ្នកនាងទើបតែសម្រេចចិត្តគិតឡើងវិញ ក្រោយពីខាងសម្អាងការមួយហៅអ្នកនាងឲ្យថតសម្អាងការ ហើយឃើញសម្រស់ខ្លួនឯងស្រស់ស្អាត ដែលធ្វើឲ្យអ្នកនាងសប្បាយចិត្តប៉ុណ្ណោះ ទើបសម្រេចចិត្តដាក់គម្រោងរៀបការឲ្យបានដាច់ខាតនៅដើមឆ្នាំ២០១៨ ឬអាចមុននេះ ប្រសិនបើអ្នកនាងមានថវិកាគ្រប់គ្រាន់។
អ្នកនាងនិយាយថា មិនលុបទៀតទេ ហើយក៏លើកទៀតដែរ ដោយសារតែការរៀបការត្រូវធ្វើឲ្យស្របនឹងការចង់បានក្នុងក្បួនហោរ៉ា និងត្រូវធ្វើឲ្យស្របនឹងពេលវេលាដែលអ្នកនាងនៅតែងបានស្អាត។ យ៉ាងណាមិញ អ្នកនាងមិនទាន់ច្បាស់ថាតើត្រូវរៀបការធំ ឬការជាទ្រង់ទ្រាយធម្មតាៗនោះទេ ដោយគ្រាន់តែបានដឹងថាត្រូវតែរៀបការឲ្យបានដាច់ខាត និងត្រូវធ្វើឲ្យបានឆាប់បំផុតនៅពេលសន្សំលុយបានគ្រប់ ដើម្បីកុំឲ្យពេលវេលា និងសម្រស់ក្លាយជាទុំជោរ៕
មតិយោបល់