ភ្នំពេញៈ នៅក្នុងវីដេអូឃ្លីបរយៈពេលជិត៤នាទី ដែលបានបង្ហោះនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ តារាចម្រៀងនាង ពេជ្រ សោភា បានអះអាងថា ខ្លួនមិនបានឈឺធ្ងន់ដូចនឹងអ្វីដែលបានបង្ហោះឡើងនោះទេ។
នាងបានបញ្ជាក់ដូចគ្នានឹងលោក មាស រិទ្ធី ពិធីករទូរទស្សន៍ហង្សមាស និងលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងកម្មវិធី The Voice Cambodia ថា រូបថតដែលបានបង្ហោះមិនមែនជារូបខ្លួនឈឺនោះទេ គឺជារូបភាពក្នុងពេលដែលនាងថត MV ហើយគេយកមកបង្ហោះ ស្របគ្នាដែលនាងក៏ស្ថិតក្នុងការព្យាបាលនៅក្នុងមន្ទីរពេទ្យថៃប៉ុណ្ណោះ។
នាង ពេជ្រ សោភា បញ្ជាក់ទៀតថា ខ្លួនពិតជាឈឺប្រាកដមែន ប៉ុន្តែមិនដល់ថ្នាក់គេងលើគ្រែ ឬស្ថិតក្នុងសភាពត្រូវសង្គ្រោះបន្ទាន់ដូចគ្នានៅក្នុងរូបនោះឡើយ។ នាងថា ខ្លួនអង្គុយបាននិយាយបាន និងគ្រាន់តែរាងអស់កម្លាំងតិចតួចប៉ុណ្ណោះ ដោយនាងបានអះអាងថា នឹងវិលមកច្រៀងក្នុងកម្មវិធី The Voice Cambodia នៅថ្ងៃអាទិត្យ មិនមានការខកខាននោះផង។
យ៉ាងណាមិញ នាងមិនបានបញ្ជាក់ថា ខ្លួនមកដល់ប្រទេសកម្ពុជា ឬស្ថិតនៅមន្ទីរពេទ្យថៃ នៅឡើយទេ ដោយសារតែឃ្លីបដែលនាងបង្ហោះឡើងមិនបានបង្ហាញឲ្យឃើញនូវមុខមាត់របស់ខ្លួន។ សូមស្ដាប់ និងទស្សនាវីដេអូទាំងស្រុងរបស់នាង ពេជ្រ សោភា ខាងក្រោម៖
https://youtu.be/GG2ad851d5Y
មតិយោបល់