នៅទីបំផុតបទចម្រៀង «បងចាំ» របស់ហ្សូណូ ដែលចាយទុនជិត ៥ពាន់ដុល្លារដើម្បីផលិតនោះបានចេញជាផ្លូវការហើយនៅរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ផលិតករផលិតបទនេះ លោក ជួន សុវណ្ណវាសនា កន្លងមកធ្លាប់បានប្រាប់ឲ្យដឹងថា បទចម្រៀង «បងចាំ»នេះជាបទ ស្នាដៃនិពន្ធថ្មី ដែលចាយទុនជិត ៥ពាន់ដុល្លារ ។
បញ្ជាក់ផងដែរថា សម្រាប់ ហ្សូណូ មិនមែនជាលើកទី១ នោះទេដែលធ្លាប់ច្រៀងបទ «បងចាំ» ស្នាដៃនិព្ធថ្មី ដោយកន្លងមកលោក ធ្លាប់បានច្រៀងបទ និពន្ធថ្មីរួចហើយគឺបទ «ឃ្លាតព្រោះជីវិត» ស្ថិតក្នុងផលិតកម្ម KH Promotion៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់