ព័ត៌មានសិល្បៈ និងកម្សាន្ត

Brooklyn Beckham ត្រូវឪពុកបណ្ដេញឲ្យចូលសាលា

ប្រសិនបើអ្នកជាហ្វេនរបស់ កូនប្រុស David Beckham គឺ Brooklyn Beckham នេះអ្នកប្រាកដជាឧស្សាហ៍បានឃើញ នូវការ Live ផ្ទាល់របស់ Brooklyn ជារឿយៗ តាមរយៈបណ្ដាញសង្គម អ៊ីនស្ដារក្រាម ដែលមានហ្វេនៗរាប់ពាន់នាក់ចូលទស្សនាវីដេអូ ផ្សាយផ្ទាល់របស់លោក ។

ខណៈដែល Brooklyn កំពុងតែ Live ផ្ទាល់ រាក់ទាក់ជាមួយហ្វេនៗ អ្នកគាំទ្រ រំពេចនោះស្រាប់ឪពុកលោកបានចូល មកបញ្ចេញមតិនៅលើវីដេអូ ដែលនៅក្នុងចំណោមអ្នកទស្សនារាប់ពាន់នាក់ ទាំងបណ្ដេញកូនប្រុសឲ្យចូលសាលារៀនវិញ ។ ក្នុងនេះដែរ មតិទីមួយដែល David Beckham និយាយទៅកាន់កូនថា ” U Should be at School ” ដែលមានន័យជាខេមរៈភាសាថា កូនគួរតែនៅក្នុងសាលាណា ។ ហើយមតិទីពីរដែលលោកលើកឡើងនេះគឺ ” That’s my Shirt ” បានន័យថា “នេះជាអាវរបស់ប៉ា” ហើយមតិចុងក្រោយដែល David និយាយឌឺដងទាំងកំប្លែងលេងទៅកាន់កូន ថា” អាវស្អាតបែប តើកូនទៅរកឯណាបានទៅ ? ” ។

សូមជម្រាបបន្ថែម លោក David Beckham រួមទាំងភរិយារបស់លោក​ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូន ព្រោះមិនមែនទើបតែពេលនេះទេ សង្កេតឃើញថា លោកតែងតែបញ្ជូនកូនទៅសាលាដោយផ្ទាល់តាំងពីកូននៅជាកុមារម្លេះ ៕

មតិយោបល់