Lee Si Yeon ដែលកើតនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៧៩ ដែលត្រូវបានគេស្គាល់ថាជាតារាម៉ូដែលប្រុស Lee Dae-hak ។ ខណៈដែលលេចរូបរាងសាជាថ្មី ជាមួយនឹង ភេទស្រី រាងស្វែល ដែលបង្ករឲ្យអ្នកគាំទ្រភាគច្រើនមើល លោក Lee Dae-hak សឹងមិនស្គាល់។ លោក Lee Dae-hak ក៏ជាតារាម៉ូដែលដែលគ្រងសម្លៀកបំពាក់ស្រីដំបូង ឲ្យយីហោសម្លៀកបំពាក់ជាច្រើន។ បន្ទាប់ពីមានភាពលំបាក់ក្នុងការគ្រងសម្លៀកបំពាក់ស្ត្រី តារាម៉ូដែលរូបនេះ ក៏បាន កែភេទតែម្តង ឲ្យខ្លួនក្លាយទៅជាស្ត្រី នៅឆ្នាំ ២០០៧ ។
នៅក្នុងឆ្នាំ ២០០២ Lee Dae-hak បានលេចមុខលើផ្ទាំងក្រណាត់ស និងកញ្ជាក់ទូរទស្សន៍ បែបកំប្លែង ក្រោមចំណងជើងថា “Sex Is Zero” ដែលដើរតួជាខ្ទើយ ម្ងិកម្ងក់ ហើយឆ្នាំ ២០០៧ ក៏បានផ្លាស់ប្តូរភេទតែម្តង ។ តែទោះជាយ៉ាងណា សម្រាប់ “Sex Is Zero 2” តារារូបនេះក៏លេចមុខសារជាថ្មីផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់