ព័ត៌មានជាតិ

ដោយសារឆេះឃ្លាំងស្តុកអេតចាយនៅខណ្ឌដង្កោ ធ្វើឲ្យប្រជាពលរដ្ឋ៣ខណ្ឌត្រូវដាច់ភ្លើង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៣និង៣១នាទី អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅអនុស្ថានីយទី៤ (GS4-F27) ។

មូលហេតុ ដើម្បីធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះឃ្លាំងស្ដុកអេតចាយ ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា៖ (1)ផ្លូវលេខ១១៨ ផ្លូវលេខ៣៥៦ ផ្លូវលេខ២១៧ ផ្លូវចំការដូង ផ្លូវស្ពានព្រែកជ្រៃ ភូមិតាឡី ភូមិឫស្សី ភូមិថ្មី ភូមិម័ល ភូមិសំបួរ ភូមិថ្មី ភូមិខ្វា សង្កាត់ដង្កោ (2)ភូមិព្រៃល្វា សង្កាត់ព្រៃស ខណ្ឌដង្កោ (3)សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (4)ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤និង១៤នាទីព្រឹក លើកលែងតែ P1127-F1 និង F2 មូលហេតុដោយសារឆេះខ្សែបណ្ដាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់