ព័ត៌មានសិល្បៈ និងកម្សាន្ត

ហួសចិត្ត បុរសម្នាក់ប្លន់លុយធនាគារ ១ ដុល្លារ ព្រោះចង់ដេកក្នុងពន្ធនាគារ

នេះគឺជារឿងរ៉ាវរបស់ចោរប្លន់ធនាគារយ៉ាងអណោចអាធ័មបំផុត នៅក្នុងពិភពលោក បុរសចំណាស់ម្នាក់ ដើរចូលទៅធនាគារ ប្លន់លុយ ១ ដុល្លារពីបុគ្គលិកធនាគារ ហើយរង់ចាំឲ្យប៉ូលីសចាប់ឃាត់ខ្លួន ទៅពន្ធនាគារ ។

បុរសចំណាស់ម្នាក់នេះឈ្មោះថា James Verone អាយុ ៥៩ ឆ្នាំ រស់នៅក្នុងរដ្ឋ carolina ខាងជើង សហរដ្ឋអាម៉េរិក ទើបតែត្រូវគេ បញ្ឈប់ការងារពីអ្នកដឹកជញ្ជូនឥវ៉ាន់ថ្មីៗនេះ ដែលលោកបានធ្វើការជាង ១៧ ឆ្នាំកន្លងមកហើយ ហើយមូលហេតុដែលត្រូវគេបញ្ឈប់ ព្រោះលោកមានជំងឺប្រចាំកាយ រាងកាយទន់ខ្សោយ មានជំងឺសរសៃប្រសាទ នឹង រោគអាប់សែ ។

សូមជម្រាមបន្ថែមថា បុរសចំណាស់ម្នាក់នេះ បានសរសេរសំបុត្រផ្ដាំចុងក្រោយថា” នៅពេលដែលអ្នកបានទទួលសំបុត្រនេះ ខ្ញុំបានធ្វើការប្លន់ធនាគារ ខ្ញុំនឹងប្លន់លុយពីធនាគារត្រឹម ១ ដុល្លារ ដួងចិត្តរបស់ខ្ញុំនៅល្អធម្មតា តែរាងកាយរបស់ខ្ញុំរាងទន់ខ្សោយ ។

គួរបញ្ជាក់ផងដែរថា បុរសចំណាស់ម្នាក់នេះបានពោលប្រាប់ប៉ូលិសបន្ថែមថា លោកត្រឹមខ្លួនរួចជាស្រេចក្នុងការចាប់ខ្លួន ហើយលោកគ្មានអ្វីត្រូវសោកស្ដាយនៅពេលក្រោយទេ លោកនឹងត្រឹមទៅដេកសម្រាកព្យាបាលនៅក្នុងពន្ធនាគារវិញប្រសើជាង ៕

 

ប្រភព៖ meekhao

មតិយោបល់