ព័ត៌មានសិល្បៈ និងកម្សាន្ត

រាជបុត្រ​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ព្រះនាម George Alexander Louis (មានវីដេអូ)

​មន្ត្រី​ការិយាល័យ​របស់​ព្រះអង្គម្ចាស់ William បាន​និយាយថា គ្រួសារ​រាជវង្ស​បាន​កំណត់​យក​ឈ្មោះ George Alexander Louis ជា​ឈ្មោះ​នៃ​រាជបុត្រ​ដែល​ទើប​នឹង​ប្រសូត​។ ម្ចាស់​ក្សត្រី Kate Middleton បាន​ផ្ដល់​កំណើត​ជា​បុត្រ​អង្គ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ដោយ​ទារ​កមាន​ទម្ងន់ ៣,៨​គីឡូក្រាម ក្រោយមក ព្រះអង្គម្ចាស់ William និង​ម្ចាស់​ក្សត្រី Kate បានបង្ហាញ​ព្រះ​ភក្ត្រ​របស់​សមាជិក​រាជ​វង្ស​ថ្មី​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​នេះ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជារាស្ត្រ និង​មហាជន​បានឃើញ ខណៈពេល​ដែល​យាង​ចេញ​ពី​មន្ទីរពេទ្យ​។

ហ្វូង​មនុស្ស​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ ដើម្បី​សាទរ និង​ស្វាគមន៍​នូវ​វត្តមាន​ថ្មី​នៃ​គ្រួសារ​រាជវង្ស ដោយ​នៅ​មុខ​ប្រជារាស្ត្រ ព្រះអង្គម្ចាស់ និង​ម្ចាស់​ក្សត្រី បាន​ថ្លែង​នូវ​អារម្មណ៍​រំភើព​របស់​ខ្លួន​ទៅ​កាន់​ប្រជារាស្ត្រ ព្រមទាំង​បាន​និយាយថា ត្រកូល​រាជវង្ស​នឹងដាក់​ព្រះនាម​សម្រាប់​រាជបុត្រ​ថ្មី​នៅក្នុង​ពេល​ឆាប់ៗ​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/GeorgeAlexanderLouis1_zpse7cfdb16.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/GeorgeAlexanderLouis2_zpsf32085bb.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់