ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ ប្ដីវាយប្រពន្ធ បណ្ដាលឲ្យរងរបួសស្រាល

ប៉ៃលិនៈ កាលពីវេលាម៉ោង ០៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីអំពើហឹង្សាក្នុងគ្រួសារមួយ បានកើតទ្បើងនៅចំណុចភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនបង្កជាប្តីមានឈ្មោះ ផា សុភី អាយុ ៣៣ឆ្នាំ ចំណែកឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ តោ សុខសាន្ត អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើជាមួយគ្នា បានបណ្ដាលឲ្យរងរបួសស្រាល។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការអប់រំជងបង្ក និងចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់