ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស អាលីស ប្រឹងរកលុយទិញថ្នាំ

ក្នុងមួយរយៈចុងក្រោយនេះ គេកត់សម្គាល់ថាទីផ្សារតារាចម្រៀងដែលមានប្រភពចេញពីពិធីការិនីវិទ្យុមានការស្ទុះឡើងគួរអោយកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងមានឱកាសបានឡើងឆាកទូរទស្សន៍ និងមានឱកាសបានបង្ហាញមុខលើឆាកតន្ត្រីសប្បុរសធម៌របស់គ្រួសារតារាកម្ពុជាជាហូរហែរ។ យ៉ាងណាក៏ដោយ អ្នកនាងក៏សម្បូរជំងឺច្រើនមករួមរឹតដែលមិនខុសពីប្រឹងរកលុយដើម្បីតែព្យាបាលខ្លួនមិនខុសគ្នានោះផងដែរ។

មាស អាលីស និយាយថា ចាប់តាំងពីនាងទទួលបានការងារច្រើនឡើង គឺនាងមានបញ្ហាបំពង់ករធ្វើទុក្ខយ៉ាងខ្លាំង ដោយសារតែនាងត្រូវនិយាយវិទ្យុច្រើនម៉ោង ហើយមានអាហ្វែឡើងច្រៀងមិនសូវទំនេរ។
ជារៀងរាល់ថ្ងៃនាងថាបំពង់ករបស់ខ្លួនធ្វើការលើសកម្រិតស្ទើរគ្មានពេលសម្រាកនោះទេ ដោយក្នុងថ្ងៃខ្លះគឺនាងត្រូវប្រឹងស្រែកច្រៀង និងប្រឹងនិយាយរហូតបណ្ដាលឲ្យរលាកបំពងករធ្ងន់ធ្ងរនោះផង។ ជាក់ស្ដែងនាងថាពេញមួយថ្ងៃទី៥ តុលា គឺនាងសឹងតែលេបទឹកមាត់ក៏មិនកើតផង ដោយសារតែស្ថានភាពរលាកបំពង់ករមានសភាពធ្ងន់ធ្ងរព្រោះតែនាងទទួលការងារច្រើនពេក។
នាងទទួលស្គាល់ថាការងារលើសកម្រិតគឺមិនខុសពីប្រឹងរកលុយដើម្បីមើលខ្លួននោះទេ ប៉ុន្តែនាងក៏មិនចង់បាត់បង់ឱកាសក្នុងពេលអ្នកគាំទ្រច្រើនឡើងផ្ដល់ឱកាសអោយនាងឡើងឆាក និងអាជីពពិធីការិនីនោះទេ។
នាងអះអាងថាស្ថានភាពលេបថ្នាំគឺកើតមានរាល់ថ្ងៃក្នុងរយៈពេលចុងក្រោយ ហើយនឹងក៏មានការភ័យបារម្ភចំពោះបំពង់កររបស់នាងដែលឧស្សាហ៍ធ្វើទុក្ខមិនសូវស្វាងតាំងពីមានទីផ្សារក្នុងការងារសិល្បៈផងដែរ។
នាងមានគម្រោងសន្សំលុយទៅព្យាបាលបំពង់ករអោយបានជាសះ ដោយមិនបណ្ដោយអោយចេះតែមានបញ្ហារលាកបំពង់ក ដល់កម្រិតនិយាយមិនចង់កើត និងលេបទឹកមាត់ក៏មិនចង់កើតបែបនេះទៀតទេ ដើម្បីការពារកុំអោយមានបញ្ហាធ្ងន់ធ្ងរណាមួយ។

តារាចម្រៀងដែលមានសំឡេងមិនចាញ់តារាជើងចាស់ ហួស មាស រូបនេះ និយាយថា មកពីនាងចាប់ផ្ដើមជោគជ័យអាជីពចម្រៀង ហើយមិនព្រមបោះបង់ការងារពិធីការិនីវិទ្យុជាឆ្នាំងបាយចាស់ ទើបមានសភាពធ្វើទុក្ខចំពោះបំពង់កក្រោយជម្នះទទួលការងារលើសកម្រិត៕

មតិយោបល់