ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រឹមតែចម្រៀងមួយបទ ឌុច លីដា និងសុខ សោម៉ាវត្តី បឺតមាត់តួប្រុសម៉ាឆ្ងាញ់

បើទោះជាតារាសម្ដែងនាងឌុច លីដា ត្រូវគេដឹងថាបានតំណែងជាតារាស៊ិចស៊ី ដែលហ៊ានថតស្រាត និងថតចំហរល្វែងលើដោយមិនញញើតកាណុងកាមេរ៉ា ស្របគ្នានឹងសុខ សោម៉ាវត្តីបានក្លាយជាស្រ្តីមេម៉ាយ និងធ្លាប់សម្ដែងឲ្យប្រុសតួអង្គប្រុសអោបរឹតជញ្ជក់មាត់កន្លងមក ក៏គេកត់សម្គាល់ថាស្នាដៃដែលអ្នកទាំង២បានទទួលថតនោះ គឺលុះត្រាតែជាឈុតក្នុងខ្សែភាពយន្តដែលមានឲ្យតម្លៃខ្លួននាងខ្ពស់ និងជារឿងដែលងាយនឹងជួយឲ្យនាងឈានឡើងទីផ្សារ ប៉ុន្តែសម្រាប់ឈុតមួយក្នុងបទចម្រៀងត្រឹម៣ទៅ៥នាទី គឺពួកនាងមិនខ្វល់ទទួលសម្ដែងនោះទេ។

អ៉ីចឹងហើយទើបម្នាក់មានការចាប់អារម្មណ៍គួរសមក្នុងពេលដែលនាងស្រាប់តែទទួលថតបឺតម៉ាត់ម៉ាឆ្ងាញ់ទាំង២ព្រមគ្នាតែម្ដង ដោយគ្រាន់តែឈុតឆាកដែលនាងសម្ដែង គឺជាបទចម្រៀងថតសារឡើងវិញសោះ។

យោងតាមការបង្ហោះរបស់លោកអែនឌី គឺតារាសម្ដែងសម្ដែងល្បីល្បាញ២នាង គឺឌុច លីដា និងសុខ សោម៉ាវត្តី បានយល់ព្រមថតឈុតបឺតមាត់ក្នុងបទរបស់លោកយ៉ាងរោលរាលតែម្ដង ដោយលោកបានបង្ហោះរូបភាពដែលតារាស្រីទាំង២បឺតមាត់ជាមួយលោកនៅក្នុងបទចម្រៀងក្រោមចំណងជើងថា«នឹកបង៥០ភាគរយ»ដែលលោកសម្រេចចិត្តយកថតថ្មីនោះផង។ លោកចម្រៀងមួយបទនោះគឺបទបកប្រែដោយលោកនិពន្ធទំនុកច្រៀងដោយផ្ទាល់ ហើយក្រោយពីបានចេញថតដាក់លក់គឺទទួលបានការគាំទ្រកាលពីអតីតកាលទើបលោកចំណាយលុយឲ្យស្រង់បទនោះយកមកច្នៃភ្លេងជាថ្មី ហើយច្រៀងឡើងវិញ ដោយMV ដែលលោកបានថតគឺតម្រូវឲ្យតួស្រី២នាក់គឺឌុច លីដា និងសុខ សោម៉ាវត្តី បឺតមាត់យ៉ាងរោលរាលជាមួយលោកទាំង២នាក់តែម្ដង។

លោកថាតារាទាំង២រគឺជាតារាមិនងាយទទួលថតក្នុងឈុតបែបហ្នឹងដោយគ្រាន់តែជាបទចម្រៀងអ៉ីចឹងទេ ប៉ុន្តែដោយសារតែលោក និងនាងធ្លាប់មានទំនាក់ទំនងគ្នានឹងគ្នាល្អ ទើបពួកនាងទទួលថតឲ្យ។ បើទោះជាលោកនាង និងតារាស្រីទាំង២មានទំនាក់ទំនងនឹងគ្នាក្រៅឆាកមិនខុសពីមិត្តភក្តិល្អក្ដី ប៉ុន្តែលោកថាវាក៏មានការលះបង់របស់ឌុច លីដា និងសុខ សោម៉ាវត្តី ផងដែរ ដែលហ៊ានទទួលថតក្នុងបទចម្រៀងសម្រាំងថ្មីដែលលោកសម្រេចចិត្តបោះទុនរំលឹកស្នាដៃនោះឡើងវិញ។ លោកអះអាងថាMV បទ«នឹកបង៥០ភាគរយ»របស់ខ្លួនបានថតចប់ហើយ ដោយរង់ចាំតែថ្ងៃចេញបង្ហោះក្នុងពេលដ៏ខ្លីប៉ុណ្ណោះ ទើបលោកមានការំពឹងយ៉ាងខ្លាំងថានឹងមានការគាំទ្រខ្ពស់ដោយសារតែបទចម្រៀងនោះធ្លាប់ល្បីកាលពីអតីតកាលមុនពេលលោកចូលច្រៀងនៅហង្សមាស និងដោយសារតែMV ដែលបានធ្វើឡើងគឺបានរៀបចំសាច់រឿងខុសប្លែក ហើយជ្រើសសុទ្ធតែតារាល្បី២ដួងក្នុងពិភពសិល្បៈឲ្យមកសម្ដែងបឺតមាត់ជាមួយលោកដែលលោកបានហៅថាការឈុតបែបនេះរបស់ពួកគេមិនមានសម្រាប់សាច់រឿងក្នុងបទចម្រៀង។ លោកសប្បាយចិត្តដែលវត្តមានរបស់តារាទាំំង២ត្រូវបានគេចាប់អារម្មណ៍ និងកាន់តែមានការចោទសួរបន្ថែមទៀតដែលពួកនាងហ៊ានសម្ដែងបឺតមាត់ឡើងម៉ាកប់ជាមួយលោកដោយមិនខ្លាចមានការរិះគន់។

យ៉ាងណាមិញ លោកថាសាច់រឿងក្នុងបទចម្រៀង«នឹកបង៥០ភាគរយ»នោះមិនមែនមានបំណងបំផុសឲ្យយុវវ័យធ្វើរឿងស្នេហារោលរាលនោះទេ គឺលោកគ្រាន់តែបន្ថែមឈុតស្នេហារបស់មនុស្ស៣នាក់ ស្របគ្នាដែលលោកក៏ចង់ឲ្យការសម្ដែងរបស់តួអង្គស្រី ទទួលបាននូវភាពទាក់ទាញព្រោះតែឈុតបឺតមាត់ជាមួយលោកដែលជាម្ចាស់បទចម្រៀងប៉ុណ្ណោះ។

ឌុច លីដា និងសុខ សោម៉ាវត្តី មិនទាន់បានសុំការបញ្ជាក់ពីអារម្មណ៍ដែលបានទទួលថតក្នុងឈុតបឺតមាត់បុរសតែម្ដង នៅក្នុងបទចម្រៀងមួយនោះទេ ប៉ុន្តែផ្អែកតាមពួកនឹងធ្លាប់បញ្ជាក់គឺសិក្សាពួកនឹងមិនខ្លាចនឹងតម្រូវតាមការចង់បានរបស់ផលិតករនោះទេ បើទោះជាការសម្ដែងទាំងនោះពួកនាងបញ្ជាក់ថានឹងមានការប៉ះពាល់៕

មតិយោបល់