មានការភ្ញាក់ផ្អើលយ៉ាងបន្ទាប់ពី លោក អ៊ូ ដានីញ៉ែលរ័ត្នមុន្នី ជាកូនពៅរបស់នាយក្រឹម ព្រមានកាត់កាលនាយក្រឹមដោយឈប់លែងទទួលស្គាល់ជាឳពុក ប្រសិនបើលោកនៅតែបន្តបោះបង់ប្រពន្ធកូន ក្រោយរត់ទៅបង្កើតគ្រួសារថ្មីជាមួយតារាកំប្លែងនាងលាភ។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធិបានអះអាងថា នាយក្រឹមមិនទោមនស្សចំពោះជំហររបស់កូនប្រុសនោះទេ ដោយលោកបានទាំងអះអាងប្រាប់អ្នកជិតស្និទ្ធិថា លោកខំចិញ្ចឹមផ្គត់ផ្គង់កូនៗឡើងបានធំធាត់ និងបានរៀនសូត្រចេះដឹង បែរជាកូនៗធ្វើចំពោះលោកដោយរឿងមិនសមនោះផង។
ប្រភពកៀកកិតនឹងនាយក្រឹម និយាយថា នាយក្រឹមបានដឹងជំហររបស់កូនៗ និងគ្រួសារមុនបែបនេះជាយូរមកហើយ ទើបលោកឈប់ចង់ទៅផ្ទះ ហើយឈប់រវល់នឹងរឿងពួកគេដូចមុន។ ដកស្រង់សម្ដីពីអ្នកទំនាក់ទំនងជាមួយលោក ម្នាក់ៗនិយាយថា នាយក្រឹមគាត់បានប្រកាសហើយថាកូនៗគាត់បានជួយរុញដល់ត្រើយអស់ហើយ ទើបលោកសម្រេចចិត្តមកមើលថែភរិយាក្រោយ ហើយមិនខ្វល់ថាតើមានកូនស្គាល់លោកជាឳពុក ឬ មិនមាន។ ប្រភពនោះនិយាយថា នាយក្រឹមមានស្រីជាប្រចាំយូរមកហើយ ប៉ុន្តែគឺមានតែនាងលាភប៉ុណ្ណោះ ដែលមានសំណាងធ្វើអោយនាយក្រឹមបោះបង់ប្រពន្ធស្របច្បាប់ និង កូនៗ៤នាក់ដែលជាកូនដើម ហើយចុះចេញពីផ្ទះមករស់នៅជាមួយនាងលាភនៅបុរីប៉េងហួតព្រែកលាភ ដោយផ្ដាច់ទាំងស្រុងទាំងហិរញ្ញវត្ថុចំពោះប្រពន្ធដើម និងកូនៗដើមទាំងស្រុង ដែលលោក ដានីញ៉ែល បញ្ជាក់ថា គឺចាប់ផ្ដើមផ្ដាច់តាំងពីឆ្នាំ២០១៤។ កូននាយក្រឹមបន្តថា នាយក្រឹមនឹងត្រូវលោកជាកូនឈប់ទទួលស្គាល់ជាឳពុក ដោយសារតែទង្វើចុងក្រោយ ដែលបានធ្វើឡើងចំពោះភរិយាដើម និងបោះបង់កូនៗ។ លោកបន្តថា មិនអាចទទួលយកនាយក្រឹមជាឳពុកបន្តទៀតទេ ក្នុងពេលដែលលោកបានក្លាយជាឳពុកឈប់រវីរវល់ក្នុងគ្រួសារ ហើយបណ្ដោយអោយម្ដាយរបស់លោកចេញរកលុយទាំងលំបាក ក្នុងពេលដែលលោកបែរជាទៅសើយសុខជាមួយនាង លាភ និងកូនក្រោយ។
លោកបានបន្តថា សូម្បីតែក្នុងពេលនេះជំងឺរបេង និងខ្ទុះក្នុងឆ្អឹងខ្នងរបស់លោកមានបញ្ហាធ្ងន់ ក៏នាយក្រឹមអះអាងថាគ្មានលុយអោយលោកមើលខ្លួនដែរ តែនាយក្រឹមបែរជាមានលុយ៥០០០ដុល្លារ បង្កើតកូនភ្លោះ អោយនាងលាភ។ លោកថាកូនៗរាល់ថ្ងៃ ត្រូវបាននាយក្រឹមបោះបង់ដោយគ្មានងាកក្រោយនោះទេ ទើបមានការឆ្អែតចិត្ត រហូតធ្វើអោយលោក និងបងៗទាំង៣ លែងចង់ទទួលស្គាល់នាយក្រឹមជាឳពុក។ យ៉ាងណាមិញ នាយក្រឹមនៅតែបានព្រលយសម្ដីប្រាប់អ្នករាប់អានរបស់លោកតបនឹងការលើកឡើងនេះថា ស្រេចចិត្ត ក្នុងពេលលោកបញ្ជាក់ថាកូនៗធំឆ្អឹងអស់ហើយគឺស្រេចចិត្ត៕
មតិយោបល់