ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងដើរតួជាស្រីផ្កាមាស ប្រកាសលក់ខ្លួនមែនទែនតម្លៃចាប់ពី៥៧ដុល្លារ

អង់គ្លេសៈ តារាសម្តែងស្រីម្នាក់ដើរតួជាស្រីរកស៊ីផ្លូវភេទ នៅក្នុងខ្សែភាពយន្តភាគអាមេរិក រឿង game of thronesនោះ គឺជាស្រីពេស្យានៅក្នុងជីវិតពិតរបស់នាង ហើយនាងទារថ្លៃសេវាដល់ទៅ ១,២៨០ដុល្លារ ។

នាង Saeeda Vorajee អាយុ ៤១ឆ្នាំ បានសម្តែងនៅក្នុងរឿងភាគចំនួនពីរ ដែលបានចាក់បញ្ចាំងរួចមកហើយ ដែលរូបនាងដើរតួជាស្រីពេស្យាឈ្មោះ Armeca ក្នុងរឿងនោះហើយដែលនាងចូលរួមក្នុងឈុតឆាក់រួមរ័ក រវាងស្រីស្រឡាញ់ស្រី និងចូលរួមសម្តែងជាមូយលោក Jerome Flynn ផងដែរ ។

ម្យ៉ាងវិញទៀត នាងក៏មានសេវាកម្មដើរលំហែរជាមួយភ្ញៀវ នៅក្នុងជីវិតពិតដែរគឺ ក្នុងតម្លៃ៥៦ដុល្លារ និងការផ្តល់សេវាកម្មផ្សេងៗរបស់នាង មានផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ដែលនាងប្រើឈ្មោះ Sahara Knite ។
តាមសារព័ត៌មាន ឌឺសាន ការស៊ើបអង្កេតនៅថ្ងៃអាទិត្យនេះ ក៏បានបង្ហាញដែលថា នាងបានផ្តល់សេវាកម្មសិច ប្តូរយកប្រាក់ ហើយទៅរកភ្ញៀវនៅឯសណ្ឋានគារ។

អ្នករាយការណ៍របស់កាសែតម្នាក់ បានទៅលេងដល់ផ្ទះរបស់នាង នៅក្នុងតំបន់ក្រុង Strood ប្រទេសអង់គ្លេសជាទីកន្លែងដែលនាងផ្តល់ សេវាម៉ាស្សា និងរួមភេទ ក្នុងតម្លៃចាប់ពី ៩២ដុល្លារ ដល់ទៅ ១,២៨០ដុល្លារអាមេរិក ។
នាងបានប្រាប់អ្នកសារព័ត៌ម្នាក់នោះថា មនុស្សអាចសន្សំលុយបានច្រើន​ជាមួយនឹងសេវាកម្មនេះ ស្របពេលដែលអ្នកផ្សេងទៀត ទទួលប្រាក់កម្រៃតិច តែត្រូវធ្វើការធ្ងន់ និងហត់នើយខ្លាំង។ លុះដល់ពេលដែលនាងបញ្ជាឲ្យអ្នកកាសែតនោះ ដោះខោអាវចេញ អ្នកកាសែតម្នាក់នោះ ក៏សូមទោស ហើយក្រោកដើរចេញទៅ។

តារាសម្តែងមូស្លីមរូបនេះ ទទួលស្គាល់ថា នាងមានអ្នកគាំទ្រជាច្រើននាក់ តាមរយះរឿង game of thrones ប៉ុន្តែនាងបាននិយាយថា គ្នានរណាស្គាល់នាងទេ ពេលដើរតាមផ្លូវ។

សូមជម្រាប់ថា នាងត្រូវបានគ្រួសារកាត់កាលចោល ហើយផ្សព្វផ្សាយថា ខ្លួននាងជា តារា porn star ជាអ្នកម៉ាស្សា ជាស្រីកំណាន់ និងជាអ្នកបោកចំបាប់ម្នាក់៕

មតិយោបល់