ព័ត៌មានសិល្បៈ និងកម្សាន្ត

គយគន់សម្រស់បេក្ខនារីវៀតណាម១៨នាក់ក្នុងឈុតប៊ីគីនី

វៀតណាម: ការប្រកួតបវរកញ្ញា Miss Vietnam 2016 បានជម្រុះបេក្ខនារីមកពីភាគខាងត្បូងឲ្យសល់ ត្រឹម១៨នាក់ ក្រោយពេលបាន​ដើរបង្អួតខ្លួន បង្ហាញរាងដ៏ស្រៀវស្រើប នៅលើឆាកក្នុងទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យទី ១២ ខែមិថុនានេះ។

យោងតាមសេចក្តីរាយការណ៍រ MGR Online បានឲ្យដឹងថា ក្រុមបេក្ខនារី ចូលរួមប្រកួតប្រចាំភូមិភាគខាងត្បូង បានជម្រុះសល់ត្រឹម ១៨នាក់ប៉ុណ្ណោះ ក្នុងចំណោមបេក្ខនារីសរុបចំនួន២០០នាក់។ កម្មវិធីប្រកួតទាំងមូលត្រូវបានចាក់ផ្សាយតាម ទូរទស្សន៍ប៉ុស្តិ៍ លេខ៩ TVV9 ដែលត្រូវប្រជាជនរាប់លាន់អ្នកតាមដានទស្សនា។

សូមជម្រាបថា វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែ សីហាខាងមុខនេះ ហើយពានរង្វាន់សម្រាប់ម្ចាស់ម្កុដបវរកញ្ញាឯងវៀតណាម Miss Vietnam 2016 នឹងទទួលបានទឹកប្រាក់ចំនួន ២.៥ម៉ឺនដុល្លារ ស្របពេលដែល បេក្ខនារីឈានដល់វគ្គផ្តាច់ព្រាត់លំដាប់ទី១ ទទួលបាន ទឹកប្រាក់ចំនួន ១.៥ម៉ឺនដុល្លារ និង ទី២ទទួលបាន ១ម៉ឺនដុល្លារ ៕

មតិយោបល់