ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា និងតារា ៥ ដួង​ផ្សេងទៀត​ល្បីលើ​គេហទំព័រ​បរទេស​

នៅពេលថ្មីៗនេះដែរ ខាង​គេហទំព័រ ​វៀតណាម​ ឈ្មោះ Soha បាន​​ចុះបង្ហាញ​​ពីតារា​ ៦ ដួង​របស់កម្ពុជា​​ដែលសុទ្ធ​សឹង​ជាតារាស្រស់ស្អាត ដែលមានដូចខាងក្រោមនេះ​៖
រ៉េត រ៉ា​ដា
​រ៉េត រ៉ា​ដា ដែល​ជា​តារាចម្រៀង​ផលិតកម្ម Diamond Music មិនទាន់​បាន​ប៉ុន្មាន​ផង នាង​ក៏​បាន​ក្លាយជា​និម្មិត​រូប​ក្នុង​ចិត្ត​មិត្ត​យុវវ័យ​កម្ពុជា​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Rada1_zpsaea02bf6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rada2_zps03291bb4.jpg
​គង់ ចាន់​ស្រីមុំ
​គង់ ចាន់​ស្រីមុំ គឺ​ជា​តារា​មួយ​ដួង​ដែល​ល្បីល្បាញ​លើ​បណ្តាញ​អន​ឡា​ញ នាង​ជា​តារា​សិច​ស៊ី ក្នុងចំណោម​តារា​សិច​ស៊ី​។ គង់ ចាន់​ស្រីមុំ កើត​នៅ​ឆ្នាំ ១៩៩០ នាង​បាន​ប្រឡូ​ចូល​សិល្បៈ នៅ​ឆ្នាំ ២០០៧ តាមរយៈ​ការប្រឡង ហ្វ្រេ​ស៊ី នៅ​ឆ្នាំ ២០០៧ និង​ជា​ម្ចាស់​ជ័យលាភី​ផងដែរ​។​ក្នុង​វ័យ ២៣ ឆ្នាំ នាង​ជា​តារា​សម្តែង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍ និង​ល្បីល្បាញ​តាមរយៈ​ការថត​ស្ពត​ជាច្រើន​ផងដែរ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Sreymom1_zpsde258e73.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Sreymom2_zps93e81d07.jpg
​ពេជ្រ សោភា
​តារាចម្រៀង​ផលិត​ហង្ស​មាស នាង ពេជ្រ សោភា កើត​នៅក្នុង​ទ្រនំ​គ្រួសារ​ក្រ​លំបាក ក្នុង​ខេត្ត​ព្រៃវែង ។ គ្រា​លំបាក​កន្លងមក​របស់​ពេជ្រ សោភា ធ្លាប់បាន​ដើរ​លក់​ទឹក​អំពៅ លក់​ខ្ចៅ នៅតាម​ផ្លូវ ដើម្បី​រក​ថវិកា មក​ផ្គត់ផ្គង់​គ្រួសារ ។ នៅ​ថ្នាក់​ទី ១១ ពេជ្រ សោភា បាន​ក្លាយជា​អ្នកចម្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅក្នុង​ក្រុងភ្នំពេញ ព្រោះ​តែ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​លំបាក ។​ទោះបីជា​ស្ថានភាព​គ្រួសារ​ជួប​រឿង​លំបាក​ក្តី តែ ពេជ្រ សោភា មិន​ដែល​ស្តី​នោះទេ និង​គ្មាន​បំណង​ចង់​លះបង់​ចំណង​ចំណូលចិត្ត​ដែល​ខ្លួន​ធ្លាប់​គិត​ស្រ​ម៉ៃ​នា​ពេលកន្លងមក ដោយ​ខិតខំ​ប្រឹងប្រែង ជម្នះ​រាល់​ការលំបាក នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ផលិតកម្ម ហង្ស​មាស និង​អនុញ្ញាតិ​ឲ្យ​នាង​ចូល​ច្រៀង ក៏​បាន​ល្បី​រន្ទឺ ដល់ពេល​បច្ចុប្បន្ន​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/PichSophea2_zpsee4c1219.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/PichSophea1_zps8c168ecd.jpg
​ព្រីម លីហ្សា​

​សម្រាប់​តារា​សម្តែង​វ័យក្មេង ដែល​ចូលចិត្ត​អួត​រឿង​សម្លៀក​បំពាក់ ដែល​មាន​ឈ្មោះ​ល្បី​គ្រាន់បើ​ក្នុងចំណោម​អ្នកសិល្បៈ ។ តែ​អ្វី​ដែល​ដែល ព្រីម លីហ្សា​ចំណាយ​ពេល​នោះ គឺ​នាង​ចង់ដឹង យីហោ​សម្លៀកបំពាក​ដែល​ល្បី និង​ថ្លៃ ដូចជា Chanel និង Louis Vuitton ។​ចែករំលែក​ជាមួយនឹង​ប្រពន្ធ​ផ្សព្វផ្សាយ លីហ្សា បានប្រកាសថា យី​យោ​ល្បីៗ​ទាំងនោះ​តែងតែ​ធ្វើឲ្យ​នាង​មាន​ទំនុកចិត្ត បង្កើន​សម្រស់ និង ហ៊ី​ហា​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Liza2_zpsebe0c9bc.jpg
​សារាយ ស​ក្កណា​
​ស្រី​ស្រស់​សោភា ខ្មៅ​ស្រអែម នាង សារាយ ស​ក្កណា កើត​នៅ​ឆ្នាំ ១៩៩១ ដែល​ជា​តារា​ម៉ូ​ដែល និង​តារា​សម្តែង និង​ជា​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍ ដែល​កំពុង​ល្បីល្បាញ​នាពេល​បច្ចុប្បន្ន​នេះ​។​ជំហាន​ប្រឡូក​ចូល​សិល្បៈ​តាំង​អាយុ ១៥ ឆ្នាំ ក៏​ទទួលបាន​ចំណាប់អារម្មណ៍​បណ្តើរ​រហូតមក​ទល់​នឹង​ពេលនេះ ។ ជាមួយនឹង​អាជីព​ដ៏​មមា​រញឹក នាង​បាន​ផ្អាក​ការសិក្សា​នៅ​ថ្នាក់​ទី ១១ ព្រោះតែ​រវល់​ថតកុន​។​
https://i1272.photobucket.com/albums/y389/domneng/Decore/sakan2_zps8462b57c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/sakan1_zps136e43fe.jpg
​ឱក សុគន្ធ​កញ្ញា​
​តារាចម្រៀង​ជួរមុខ​ប្រចាំ​ផលិតកម្ម ហង្ស​មាស នាង ឱក សុគន្ធ​កញ្ញា តាំងពីក្មេង​វ័យ​មិន​ដែល​សប្បាយរីករាយ​នោះទេ ខណៈ​ដែល​ម្តាយ​ឪពុក​របស់​នាង​បាន​ចែក​ផ្លូវ​គ្នា ។ ជីវិត​ដែល​គ្មាន​ឪពុក តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​សម្រេចចិត្ត​ស្នាក់នៅ ជាមួយ​នឹង​ម្តាយ និង​បងស្រី នៅ​ទីក្រុង​ភ្នំពេញ​។ ទោះជា​រវល់​ស្អេកស្កះ​ក្នុងការ​ច្រៀង​ក្តី តែ​នាង​បាន​បំពេញ​កម្រិត​ប​រិញ្ញា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​របាំ​។​
​ក្រៅពី​ភាពល្បីល្បាញ ក្នុងការ​អាជីព​ជា​តារាចម្រៀង នាង ឱក សុគន្ធ​កញ្ញា ក៏​ជោគជ័យ​ក្នុង​អាជីព​ជំនួញ ផ្នែក​សម្អាងការ ផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Kanha1_zps68c51822.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kanha2_zps3ed3e2a4.jpg

មតិយោបល់