ប្រមាណមួយសប្ដាហ៍មកហើយដែលលោកពូនាយវីតាមីន សេ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកចុះៗដល់ថ្នាក់បណ្ដាលអោយលោកធ្វើទុក្ខរហូតដល់ក្លាយជាអ្នកជំងឺខ្វះគ្រាប់ឈាម។
លោកត្រូវបានគ្រូពេទ្យបញ្ចូលឈាមជួយសង្គ្រោះកាលពីល្ងាចថ្ងៃទី៧ កុម្ភៈ ដោយមានការអះអាងថាបើកុំតែមានការបញ្ចូលឈាមបានទាន់ពេលគឺលោកក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
អ្នកនាង ប៉េងប៉ោង និយាយថាលោកឪពុករបស់អ្នកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃមួយរយៈមកហើយ តែដោយសារតែខាងពេទ្យថៃមិនទាន់អោយលទ្ធផលពីដុំសាច់នោះទៅហើយ ទើបអ្នកនាងអោយលោកឪពុកត្រឡប់មកស្រុកខ្មែរមុន ហើយអ្នកនាងស្នាក់នៅនៅក្នុងប្រទេសថៃដើម្បីរង់ចាំទទួលលទ្ធផលកុំអោយឡើងចុះច្រើនដង។ អ្នកនាងថាលោកពូវីតាមីនសេ ក្រោយពេលមកដល់ស្រុកក៏ចាប់ផ្ដើមធ្វើទុក្ខ ដោយសារតែជាតិស្ករចុះខ្លាំង ហើយបណ្ដាលអោយលោកបាត់បង់ឈាមក្នុងខ្លួនរហូតដល់ថ្នាក់ទន់ដៃទន់ជើងហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។
អ្នកនាងថាលោកកាន់តែធ្វើទុក្ខខ្លាំង ហើយដោយសារតែសម្ពាធឈាមឈានដល់ខ្វះគ្រាប់ឈាមខ្លាំងក្លា ទើបអ្នកនាងដាក់សំណើរអោយគ្រួសារតារាកម្ពុជាស្នើឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះ។
អ្នកនាងថាបើកុំតែបានឈាម២កំប្លោកទាន់ពេលកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ កុំអីប្រហែលជាលោកឪពុករបស់អ្នកនាងប្រឈមនឹងគ្រោះថ្នាក់បាត់ទៅហើយ ដោយសារតែបប្រភេទឈាមរបស់ឪពុកអ្នកនាងត្រូវការនៅខាងមន្ទីរពេទ្យកាល់ម៉ែតពិបាករក។ អ្នកនាងថាឪពុករបស់ខ្លួន នៅមិនទាន់ដឹងថាអាចចេញពីមន្ទីរពេទ្យនៅថ្ងៃណាមួយនោះទេ បើទោះលោកត្រូវបានគ្រូពេទ្យបញ្ចូលឈាមធ្វើអោយលោកជៀសផុតគ្រោះថ្នាក់ពីការខ្វះគ្រាប់ឈាម។
អ្នកនាងថាក្រោយធូរស្បើយពីការធ្វើទុក្ខរឿងទឹកនោមផ្អែមចុះខ្លាំងដល់ថ្នាក់បណ្ដាលអោយឪពុកសម្រាកស្ងៀមកម្រើកមិនបាន លោកនឹងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃទៀត ដើម្បីតាមដានពីជំងឺដុំសាច់ដែលរីករាលដាក់ក្រោយការព្យាបាលនោះ។
អ្នកនាងនៅតែសម្ដែងការបារម្ភពីស្ថានភាពរបស់លោកនាយវីតាមីនសេ បើទោះជាមានលុយជួយសង្គ្រោះលែងភ័យដូចមុនក៏ដោយ ជាពិសេសក្នុងពេលដែលលោកកាន់តែខ្សោយទៅៗ ចាប់តាំងពីបានទទួលការព្យាបាលពីខាងប្រទេសថៃ ដើម្បីធ្វើអោយទឹកនោមផ្អែមចុះសិន មុនឈានទៅធ្វើការវះកាត់យកដុំសាច់ចេញពីថ្លើមនោះ៕
មតិយោបល់