មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូឃ្លីបពីការរាំច្រៀងដល់ថ្នាក់បាក់ឆាករបស់តារាចម្រៀងសាន់ដេ នាយចឺម ទើបតែត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុកនាប៉ុន្មានម៉ោងមុននេះ។ ក្រុមរាំរបស់លោកម្នាក់ត្រូវគេឃើញធ្លាក់ទៅក្រោមឆាក បណ្ដាលអោយរងគ្រោះថ្នាក់នោះផង ខណៈដែលនាយចឺម ដែលគេចផុតមិនអី ក៏ស្លន់ស្លោ ហើយអាក់សំឡេងច្រៀង ព្រោះតែបារម្ភពីសមាជិកក្រុមរបស់ខ្លួន។
វីដេអូដែលបានបង្ហាញនេះ ត្រូវបានបញ្ជាក់ថាជាការសម្ដែងរបស់នាយចឺម កាលពីថ្ងៃទី៧ កុម្ភៈ ក្នុងឆ្នាំ២០១៧នេះ ដោយនោះគឺជាការស្ដែងនៅខេត្តក្រចេះ។ ប្រភពផ្លូវការបញ្ជាក់ថាក្រុមរាំរបស់នាយចឺម ដែលបានធ្លាក់ដោយសារបាក់ឆាកនោះ មានរបួសត្រង់ក្លៀក តែមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែបង្កអោយក្រុមរាំទាំងអស់ និងតារាចម្រៀងនាយចឺមតែម្ដង មានអារម្មណ៍ស្លន់ស្លោ ហើយច្រៀងលែងកើត ក្រោយហេតុការណ៍នេះ។ ប្រភពបន្តថាដោយសារតែមានគ្រោះថ្នាក់នោះហើយ ទើបនាយចឺម សម្រេចចិត្តនាំក្រុមរាំរបស់លោកទៅកម្សាន្តនៅថៃក្រោយការព្យាបាលនោះផង ដើម្បីលើកទឹកចិត្តអោយសមាជិករបស់លោកដែលមានរបួសធ្លាក់ឆាកមានអារម្មណ៍សប្បាយចិត្តឡើងវិញ។
ប្រភពផ្លូវការបញ្ជាក់ថានាយចឺម នៅតែមានអារម្មណ៍តក់ស្លុតនឹងគ្រោះថ្នាក់នោះនៅឡើយទេ បើទោះជាការបាក់ឆាកមិនធ្វើអោយលោកគ្រោះថ្នាក់នៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញ មិនមានការបន្ទោសទៅលើអ្នករៀបចំកម្មវិធី ឬអ្នកធ្វើឆាកនោះទេ ដោយម្នាក់ៗបានចាត់ទុកថានោះជាគ្រោះថ្នាក់ដែលមើលមិនឃើញនោះផង៕
https://youtu.be/p1qR9EvgZu4
មតិយោបល់