ព័ត៌មានសិល្បៈ និងកម្សាន្ត

តំបន់ទាក់ទាញភ្ញៀវទេសចរណ៍បំផុតនៅចិន ក្លាយជាឋាននរកសម្រាប់សត្វស្វា

ចិនៈ រូបភាពភូមិមួយនៅចិន ដែលភ្ញៀវទេសចរណ៍ ហ៊ុំព័ទ្ធដោយសត្វស្វារាប់រយក្បាល ហាក់ដូចជាទិសដៅទេសចរណ៍ ថ្ងៃឈប់សម្រាកដ៏ប្រពៃនោះ ផ្ទុយទៅវិញ សម្រាប់ប្រជាជននៅក្នុងតំបន់ វាហាក់ដូចជាឋាននរកសត្វស្វារស់នៅប្រចាំថ្ងៃ។

ជាងមួយទសវត្សហើយ អជ្ញាធរនៅក្នុងភូមិ Xianfeng ប៉ែកនិរតី នៃខេត្តស៊ីឈួន ប្រទេសចិន បានរក្សាដើមឈើជាច្រើន ដើម្បីជ្រុញដល់វិស័យទេសចរណ៍ ហើយបានធ្វើឲ្យ វាក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ ដ៏មានប្រជាប្រិយភាពបំផុត របស់ចិន ដោយសារតែសត្វស្វាទាំងនោះ មានព្រៃឈើជាជម្រក។ ភូមិមួយនោះ​បានល្បីពេញប្រទេសចិន ទើបបណ្តាលឲ្យ អ្នកវិនិយោគទុនម្នាក់ ឈ្នោះ Zhou Zhenggui អភិវឌ្ឍន៍តំបន់នោះ ។

សត្វស្វាទាំងនោះបានក្លាយជាកំណប់របស់ អ្នកវិនិយោគ និងអ្នកស្រុក ដោយសារតែមានភ្ញៀវទេសចរមកកម្សាន្តច្រើន។ ប៉ុន្តែពីរឆ្នាំក្រោយមកទៀត អ្វីៗទាំងអស់បានផ្តាស់ប្តូរ នៅពេលដែលអ្នកវិនិយោគទុនចប្បង លោក Zhou Zhenggui បាទទទួលមរណៈភាព ហើយក្រុមហ៊ុនទេសចរណ៍រលោក បានដួលរលំ។

ពេលនោះសត្វស្វាជាង៦០០ក្បាល់ ត្រូវពឹងផ្អែកទៅលើអ្នកស្រុក នៅក្នុងតំបន់នោះទាំងស្រុង ផ្តល់អាហារឲ្យពួកវាទាំងស្រុង ប៉ុន្តែអ្នកស្រុក​មិនមានលទ្ធភាព ធ្វើឲ្យសត្វស្វាទាំងនោះរស់ក្នុងភាព​​ អត់ឃ្លានយ៉ាងខ្លាំង។
បីឆ្នាំចុងក្រោយមកទៀត អ្នកជំនាញខាងសត្វព្រៃ និងប្រជាជនក្នុងតំបន់ បានដាក់អន្ទាក់នៅជុំវិញភូមិនោះ ហើយបានយកសត្វស្វា៣០០ក្បាល ចេញពីតំបន់នោះ ហើយនៅសល់៣០០ក្បាល់ទៀតដែលកុំពុង តែភិតភ័យចំពោះទង្វើនោះ។

បើយោងតាមសម្តីរបស់ អ្នកស្រុក និង អ្នកជំនាញសត្វព្រៃ បានឲ្យដឹងថា ពូកគេមិនអាចយកស្វាទាំងអស់នោះ​ ចេញពីតំបន់ភ្នំនៅភូមិនោះបានទេ ព្រោះពួកវាបានតាំងទីលំនៅយូរណាស់មកហើយ៕

មតិយោបល់