ព័ត៌មានជាតិ

តុលាការបង្គាប់ឲ្យនាំខ្លួនលោក យី សុខសាន្ត មកសារសួរបន្ថែមពាក់ព័ន្ធសំណុំរឿងសូកប៉ាន់សាក្សី

ភ្នំពេញៈ នៅក្រោយពីបានសាកសួរលោកស្រី លឹម មុនី កាលពីព្រឹកមិញរួចមក នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ដដែលនេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅ ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនជនជាប់ចោទឈ្មោះ យី សុខសាន្ត ជាបុគ្គលិកអង្គការរអាដហុក មកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី គឺ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឲ្យនាងនិយាយការពិតអំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា ជនជាប់ចោទលោក យី សុខសាន្ត លោកស្រី លឹម មុនី លោកនី សុខា និងលោក ណៃ វ៉ង់ដា ត្រូវជាប់ចោទពីបទសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

មតិយោបល់