ព័ត៌មានសិល្បៈ និងកម្សាន្ត

សេលីណា ហ្គូម៉េស គោះទ្វារសួរសុខទុក្ខ គ្រួសារមួយ បង្កឲ្យមានការភ្ញាក់ផ្អើល

ថៃ:ត្រកួតយក្ស(Selena Gomez)មួយបានលេចមុខទៅគោះទ្វាររបស់គ្រួសារអ្នកស្រុករស់នៅក្នុងប្រទេសថៃទាំងព្រឹក ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងក្នុងភូមិនាំគ្នាមកចោមរោមមើលឈូឆរ។

នៅក្នុងវីដេអូមួយ ដែលត្រូវបានគេបង្ហោះនៅព្រឹកនេះ បានបង្ហាញថា មានសត្វត្រកួតយក្សមួយក្បាល បានវារទៅឈរតោងទ្វារផ្ទះរបស់គ្រួសារ អាតាណៃ ថៃយ៉ួវង់ នៅក្នុងខេត្ត នុនថាក់ប៊ូរី ប្រទេសថៃ ។

បើតាមវីដេអូនៅក្នុងហ្វេសប៊ុក ត្រកួតយក្សនោះមានទំហំប៉ុនខ្លួន ប៉ុនខ្លួនក្មេង ជើងខាងមុខវារតោងឈរឡើងលើទ្វារ ដោយយកពោះពិតនឹងទ្វារ ហាក់ចង់បើកទ្វារផ្ទះនោះចូលទៅខាងក្នុង ហើយនៅពេលបុរសម្នាក់ព្យាយាមចាប់វាចេញ វាបានវាត់កន្ទុយបោកចុះឡើង ឮសូរ “ផូងៗ” ហាក់ជាសញ្ញាប្រាប់ថា កុំហាមវាមិនឲ្យចូល ។

បើតាមសម្តីរបស់ អាតាណៃ បានប្រាប់សារព័ត៌មាន កូកូណាត់ថា ត្រកួតនោះគួរឲ្យស្រឡាញ់ ហើយគេ ចាត់ទុកសត្វត្រកួតយក្សនោះ ដូចជាប្អូនស្រី និង បានដាក់ឈ្មោះឲ្យវាថា “សេលីណា ហ្គូម៉េស” ៕

selena_lizard

មតិយោបល់