អង់គ្លេសៈ បរកញ្ញាឯង Miss Great Britain ដ៏ស្រស់ស្អាត នាង ហ្សារ៉ា ហូឡែន វ័យ ២០ឆ្នាំ ត្រូវបានគេដកងារជាបវរកញ្ញាឯក របស់ចក្រភពអង់គ្លេស ដោយសារតែបានដេកជាមួយ Alex Bowen អាយុ ២៤ឆ្នាំ ដែលបានបង្ហាញនៅលើមកម្មវីធី Love Island របស់ទូរទស្សន៍ ITV 2 ។
គណៈកម្មការរៀបចំកម្មវីធីប្រកួតបាននិយាយថា ពួកយើង មិនអាចជួយគាំទ្រ នាង ហ្សារ៉ា ថាជាតារាម៉ូដែលល្អម្នាក់បានទេ ហើយយើងក៏មិនអាចទទួលយកបានដែរនូវទង្វើរដ៏គន្លើនក្នុងថតរូបភាពអាសអាភាស យកមកបង្ហាញសាធារណជន បែបនេះ ថ្វីត្បិតថា ការដេកជាមួយគ្នាជារឿងផ្ទាល់ខ្លួន និងជារឿងធម្មតាក៏ដោយ។
សូមជម្រាបថា ហ្សារ៉ា បានទទួលពានរង្វាន់មានងារជាបវរកញ្ញាឯក ឆ្នាំ ២០១៥-២០១៦ កាលពីខែកញ្ញា ហើយងារជាបវរកញ្ញាឯកនេះ ត្រូវប្រគល់ទៅឲ្យ កញ្ញា Deone Robertson អ្នកដែលស្ថិតនៅក្នុងដំដាប់ថ្នាក់ទីមួយ ក្នុងវគ្គផ្តាច់ព្រ័ត្រគ្រប់គ្រងវិញ នៅក្នុងរយៈពេលដែលសេសសល់នៅក្នុងឆ្នាំនេះ៕
មតិយោបល់