ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះមកស្គាល់តារាចម្រៀង ដែលចេញបទពាក់ព័ន្ធពីសត្វ មុនចូលឆ្នាំនេះ

ចាត់ទុកថាអំឡុងបុណ្យចូលឆ្នាំឆ្នាំនេះ មានភាពចម្លែកមុន ដោយសារតែតារាចម្រៀងច្រើនរូប ពោលគឺស្ទើរតែគ្រប់ផលិតកម្ម បែរជាព្រួតគ្នាចេញបទចម្រៀងពាក់ព័ន្ធនឹងសត្វ ដោយគ្រាន់តែបទទាក់ទងនឹងសត្វឆ្កែ គឺមានតារាចម្រៀងមិនតិចជាង៤នាក់បានបញ្ចេញបទចម្រៀងទៅហើយ។

មិនរាប់បញ្ចូលបទចម្រៀងកាលពីឆ្នាំមុន និងចេញកាលពីឆ្នាំ២០១៧ ដែលចេញទាក់ទងពីសត្វ ក្នុងឆ្នាំ២០១៨នេះ គេឃើញតារាចម្រៀងសុទ្ធតែបញ្ចេញបទចម្រៀងទាក់ទងនឹងសត្វប្រជែងគ្នា រហូតដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះមានការចាប់អារម្មណ៍ ប៉ុន្តែក៏ធ្វើឲ្យមានការរិះគន់ផងដែរ ដោយ លោក ម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថាជំនាញខាងទើស បង្ហោះថាតើបទចម្រៀងឆ្នាំនេះ ធ្វើដើម្បីឲ្យសត្វស្ដាប់ ឬធ្វើឲ្យមនុស្សស្ដាប់នោះផង។

តារាចម្រៀងដែលបានចេញច្រៀងបទចម្រៀងពាក់ព័ន្ធនឹងសត្វនោះរួមមាន អ្នកនាងពេជ្រ សោភា កញ្ញាឱក សុគន្ធកញ្ញា កញ្ញាសុខ ពិសី កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ កញ្ញារ៉ាប៊ី និងដេវីត តារាថ្មីជាដើម។

ក្នុងនោះគ្រាន់តែបទពាក់ព័ន្ធនឹងសត្វឆ្កែគឺថាស្ទើរតែគ្រប់ផលិតកម្មធំៗតែម្ដង ទើបគេកត់សម្គាល់ថាបទចម្រៀងក្នុងឆ្នាំហាក់ណាត់គ្នាចេញ ដោយសារតែបទចេញមកគឺសំដៅពាក់ព័ន្ធនឹងសត្វតែម្ដង។ បទចម្រៀងដែលទាក់ទងនឹងសត្វទាំងនោះរួមមាន៖

-បទ«ជិះមាន់រាំតាមដំរី» របស់តារាចម្រៀង ពេជ្រ សោភា នៅហង្សមាស

-បទ«បីឆ្កែទៅរាំ»របស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា

-បទ«អោបអាប៉ម»ទៅរាំ របស់តារាចម្រៀងកញ្ញា សុខ ពិសី ដែលឈ្មោះអាប៉មនេះ គឺជាឈ្មោះសត្វឆ្កែរបស់នាង

-បទ«អាគីមិត្តខ្ញុំ!»របស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា របស់ហង្សមាស

-បទ«កង្កែបពាក់មួក» របស់តារាចម្រៀង អ្នកនាង ពេជ្រ សោភា

-បទ«រាំជាន់អាចមន៍ឆ្កែ» របស់តារាចម្រៀងថ្មី លោកដេវីត

-បទ«ក្បាច់កង្កែប»របស់កូនប្រុសទាំង៣របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ដូចជាលោក សុវត្ថិ មុនីវណ្ណ លោកសុវត្ថិ មុនីនាគ និងលោកសុវត្ថិ សិរិវុឌ្ឍ

-បទ«មាន់ស្រែ បន្លែស្រស់»របស់លោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស

https://www.youtube.com/watch?v=DT7lY8DsVhI

-បទ«ជើងមាន់ជើងទា»របស់តារាចម្រៀងអ្នកនាង មាស សុខសោភា

-បទ«មាន់ស្រែ»របស់តារាចម្រៀង កញ្ញា រ៉ាប៊ី របស់ផលិតកម្មថោន

-បទ«មករាំក្បាច់ក្ងោក»របស់តារាចម្រៀង លោក ម៉ាដូណា

-បទ«រាំក្បាច់ក្ងោក»របស់តារាចម្រៀង លោក ខេមរ: សិរីមន្ត

មតិយោបល់