អាណិតណាស់! តារាចម្រៀង លោក អៀង ចេនឡា ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក អៀង ចេនឡា ដែលកាលពីមុនធ្លាប់មានឈ្មោះល្បីល្បាញក្នុវិស័យសិល្បៈនោះ បច្ចុប្បន្ននេះ កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ពោលគឺលែងនិយាយដឹងអីតែម្តង។

បើតាមផេកផ្លូវការរបស់លោក អ៉ឹម ជីវ៉ា បានបង្ហោះរូបជាច្រើនសន្លឹក ភ្ជាប់ជាមួយនឹងសារថា «អាណិតណាស់ តារាចម្រៀង លោក អៀង ចេនឡា ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ ការចងចាំ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ!»។

លោកបន្តថា «ពិធីករ ហង្សមាស លោក រ៉ាសុី បាននិយាយថា បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន។ ខ្ញុំបាទ អុឹម ជីវ៉ា និងក្រុមការងារ សូមជូនពរ លោក ចេនឡា អោយឆាប់ជាសៈស្បើយណា»។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *