នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក គុជ សុគន្ធរ័ត្ន ហៅចៅខ្មែរ បានធ្វើអោយមានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីបើកចំហរស្នេហាជាមួយបុរសម្នាក់ឈ្មោះខេមរិន្ទយ៉ាងស្អិតរមួត ដោយបានទាំងប្រើពាក្យផ្អែមល្ហែម និងសកម្មភាពស្វីតៗជាច្រើនធ្វើអោយមនុស្សភាគច្រើនច្រណែននឹងចំណងស្នេហ៍មួយរបស់អ្នកទាំងពីរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ គឺលោកបានប្រកាសជាសាធារណៈថា លោកនឹងមានដំណឹងល្អបំផុតជាមួយបុរសជាគូស្នេហ៍របស់លោកនៅខែវិច្ឆិកា ក្នុងឆ្នាំ២០១៨នេះ ដែលដំណឹងដ៏ល្អនោះ គឺលោក នឹងដៃលោកខេមរិន្ទ ដែលលោកប្រកាសអោយដឹងថាជាគូស្នេហ៍នោះ រៀបការអោយស្របច្បាប់ដូចគូស្នេហ៍ទូទៅ។
ការប្រកាសអោយដឹងនេះ គឺបន្ទាប់ពីមានការចាប់អារម្មណ៍ចំពោះទំនាក់ទំនងរបស់លោក និងមិត្តប្រុសឈ្មោះខេមរិន្ទខ្លាំងឡើង រហូតដល់ថ្នាក់មានបណ្ដាញសារព័ត៌មានបង្ហោះថាអ្នកទាំងពីរជាគូស្នេហ៍ភេទដូចគ្នាគ្មាន២ ដែលហ៊ានចេញមុខមិនខ្វល់ពីការរិះគន់ ហើយថែមទាំងរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ និងបានសុំកូនប្រុសម្នាក់មកធ្វើជាកូនរបស់ខ្លួនដោយអ្នកទាំងពីរចាត់គ្នាមើលថែ ប្រៀបដូចជាឪពុក និងម្ដាយបង្កើតនោះផង។ អ្នកទាំងពីរកាន់តែធ្វើអោយមានការចាប់អារម្មណ៍នៅលើហ្វេសប៊ុក ដោយក្រៅពីល្បីរឿងរកស៊ីលក់កាបូប និងផលិតផលសុខភាពផ្លូវភេទនៅលើអនឡាន ក៏ល្បីរឿងស្រឡាញ់ភេទដូចគ្នា ដែលអាចនិយាយបានថាគូស្នេហ៍ស្រីប្រុសខ្លះចាក់ទឹកមិនលិចមិនស្មើនឹងគូស្នេហ៍នេះផង។ តារាហ្វេសប៊ុក ចៅខ្មែរ ដែលមានឱកាសបានសម្ដែងក្នុងរឿង«អាបកាលីប២០១៨» បានអះអាងថា លោកមិនខ្វល់ពីការរិះគន់រឿងលោកស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែអ្វីដែលលោកត្រូវប្រឈមអោយខ្លាំងបំផុត ថាតើគូស្នេហ៍របស់លោកអាចស្រឡាញ់គ្នាបានយូរប៉ុណ្ណា ហើយក្រោយចាប់ដៃគ្នាតើអាចរកលុយចិញ្ចឹមគ្នាបានឬមិនបាន។
លោកអះអាងថា ហេតុផលដែលលោកស្រឡាញ់ភេទដូចគ្នាជាមួយលោកសង្សារចុងក្រោយ គឺដោយសារតែបុរសឈ្មោះ ខេមរិន្ទ បានជួយអោយលោករឹងមាំ ដោយជួយទាំងគិតគូរលើមុខជំនួញរបស់លោករហូតធ្វើអោយលោកមានឡានមានមុខរបរផ្ទាល់ខ្លួន និងមិនបោកប្រាស់ដូចមនុស្សដែលលោកធ្លាប់ជួប។ ដោយសារតែហេតុផលនេះហើយ បានជាលោកប្រកាសជាចំហរថា ត្រូវតែស្រឡាញ់ចំពោះមនុស្សដែលមើលថែលោក ដោយលោកបានទាំងសន្យារថានឹងមិនស្រឡាញ់អ្នកណាក្រៅពីសង្សារចុងក្រោយនោះផង។
ចៅខ្មែរ បានបង្ហើបអោយដឹងពីជំហររបស់ខ្លួនថាលោកនឹងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នា នៅខែវិច្ឆិកាខាងមុខនេះ ដោយលោកប្រកាសថានៅក្នុងថ្ងៃមង្គលការនោះ លោកនឹងបើកចំហរអោយមានការចុះផ្សាយជាសាធារណៈ ដោយមិនខ្វល់ពីការរិះគន់ពីមជ្ឈដ្ឋានណាមួយនោះផង។ ក្នុងនោះសូម្បីតែគូស្នេហ៍របស់លោកក៏បានប្រកាសឪពុកម្ដាយទាំងសងអត់មានការជំទាស់ និងគាំទ្រអោយលោក និងចៅខ្មែរ រួមរស់ជាមួយគ្នានិងរៀបការជាមួយគ្នាតាមការចង់បាននោះផង។ យ៉ាងណាក៏ដោយ អ្នកទាំងពីរក៏ធ្លាប់សារភាពថាធ្លាប់មានចម្រូងចម្រាស់ជាមួយគ្នាជាច្រើន មុនឈានដល់ការស្រឡាញ់ល្អូកល្អិន និងឈានដល់ការប្រកាសរៀបការនេះដូចគ្នា៕
មតិយោបល់