ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ តារាចាស់ថ្មី ធ្វើអោយផ្ទះខ្លាំងក្នុងយប់បើកឆាក

កាលពីយប់ថ្ងៃទី៣០ មីនា តារាសិល្ប:ល្បីៗ និងតារាពន្លកថ្មីយ៉ាងច្រើនកុះករ បានបប្រជុំគ្នាច្រៀងរាំ និងកំប្លែងយ៉ាងកក្រើក ព្រឹត្តិកាណ៍ពោធិ៍សែនជ័យសង្ក្រានតែម្ដង ដោយតាំងពីបើកក្បាលកម្មវិធីរហូតដល់ម៉ោងជិត១២យប់ មានការទស្សនាយ៉ាងណែនតាន់តាប់ ពីសំណាក់មហាជន នៅក្នុងតំបន់នោះ ដោយមានទាំងសកម្មភាពរាំច្រៀងយ៉ាងអឺងកងផង។ តារាចាស់ថ្មីទាំងនេះ ត្រូវគេឃើញប្រឹងប្រែង បញ្ចេញសមត្ថភាពសិល្ប:រៀងខ្លួន រួមទាំងការតែងខ្លួនប្រជែងគ្នាផង ដើម្បីដណ្ដើមប្រជាប្រិយភាព និងសំឡេងទះដៃនោះផង។

ការប្រគំតន្ត្រីដែលបានបង្ហាញខ្លួនក្នុងរាត្រីទី១ នោះបានបើកក្បាលកម្មវិធីដោយពិធីករពិធីការិនី៣រូប រួមមាន កញ្ញាណាតាហ្សា តួឯកស្រី «កំណត់ហេតុនាងនាថ» លោកព្រហ្ម ប្រសិទ្ធី ពិធីករទូរទស្សន៍ថោន និងលោក យន វុទ្ធី ប្រធានក្រុមតារាបង្ហាញម៉ូដBN អមដោយសកម្មភាពច្រៀងបទ «ពង្សាវតាខ្មែរ» ជាលក្ខណ:ទម្រង់ប្រពៃណី។ ក្នុងនោះវត្តមានតារាចម្រៀងរួមមាន អ្នកនាងខាត់ សុឃីម, លោកយក់ ដួងតារា, តារាចាប៉ី លោកសាន សុវណ្ណឌឿន, កញ្ញា ចម្រើន សុភ័ក្រ្ត, អ្នកនាងម៉ៅ ស៊ីណាត, កញ្ញាយ៉ង់ នីតា អតីតThe Voice Cambodia រដូវកាលទី១, កញ្ញានី ម៉ាលីណា តារាចម្រៀង, លោកកែវ មរកត, តារាចម្រៀង និងតារាចម្រៀង កញ្ញា ពេជ្រ អាវីហ្សា, លោកស៊ឹម ស៊ីណាត, លោកសេម ម៉ាកូ, កញ្ញា ញឹម សួនសោភាទេពី អតីតបេក្ខនារី តារាចម្រៀង លោកសុគន្ធ ដេវីត កញ្ញាអ៊ុង នីនិច និងតារាចម្រៀងវ័យក្មេងជាច្រើនផ្សេងទៀត។

វត្តមានតារាកំប្លែង និងក្រុមបង្ហាញម៉ូដ រួមមាន ក្រុមកំប្លែងយ៉េយ៉េ ក្រុមកំប្លែងនាយក្រឹម និងក្រុមបង្ហាញម៉ូដBN ដោយក្រៅពីនោះ ក៏មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតផងដែរ ដូចជា កញ្ញារំដួលលិចទឹក លោកអៀម សុខា តួអង្គខ្មោចក្នុងរឿង «កំណត់ហេតុនាងនាថ» កញ្ញារក្សា កញ្ញាភី សម័យ លោកស៊ិន សុធារិទ្ធ អ្នកស្រី ញឹម សុខា លោកត្រាយ៉ាកូ លោកឡុង សុខហៀង និងតារាសម្ដែងជាច្រើនរូបទៀត។

គ្រាន់តែទស្សនារូបភាពខ្លះៗ ក៏ឃើញថាព្រឹត្តិការណ៍មួយនេះ មានភាពសប្បាយរីករាយបាត់ទៅហើយ ខណ:ដែលវីដេអូ ដែលផុសញូបានផ្សាយបន្តផ្ទាល់ ក៏ត្រូវគេឃើញមានការចែកចាយ និងទស្សនាច្រើននៅលើយូធូប។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយខណ្ឌពោធិ៍សែនជ័យ និងស.ស.យ.ក ក្រោមការសហការ ជាមួយ«គ្រួសារតារាកម្ពុជា» ដោយព្រឹត្តិការណ៍នេះ នឹងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗ យ៉ាងច្រើនកុះករផ្សេងទៀតផង។ ចង់ដឹងថាព្រឹត្តិការណ៍កាលពីយប់ទាក់ទាញកម្រិតណា សូមទស្សនារូបភាពសកម្មភាពត្រួសៗ៖

មតិយោបល់