ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតមនុស្ស ៣នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះគ្នាជាមួយនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ៣ នាក់ភ្លាមៗនៅនឹងកន្លែង ដែលកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តបង្ក ម៉ាក់ KIA ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A-២០៦៨ ដឹកដីពីកើតទៅលិច តាកុងរថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ ហ៊ាប កឹង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បើកបរពីលិចទៅកើត បណ្ដាលឲ្យស្លាប់នៅកន្លែង និងអ្នកដំណើរជិះពីក្រោយ២នាក់ទៀត ទី១.ឈ្មោះ លើត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់នៅកន្លែង) និង២.ឈ្មោះ រ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ ពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង (ស្លាប់នៅកន្លែង)។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់នេះ បណ្ដាលមកពីម៉ូតូបើកបរមិនប្រកាន់ស្ដាំ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។

ដោយទ្បែករថយន្ត និងម៉ូតូខូចខាតមួយចំនួន ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់