ភ្នំពេញៈ ក្រោយពីធ្លាយព័ត៌មានថា ឌុច លីដា ល្បីថា ផលិតករថៃត្រៀមអញ្ជើញអោយសម្តែងរួមគ្នាជាតារាថៃនាង អាំ ផាត់ឆារ៉ាផា នោះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ តារាស្រីដែលហានថតស្រាតខាងលើ បានចេញមុខបកស្រាយ ជាសាធារណៈ។
ឌុច លីដា បានសរសេរនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបកស្រាយពី page Khmer star news បានសរសេរថាឌុច លីដា បានផលិតករថៃតៀមអញ្ជើញអោយថតរឿងជាមួយតួថៃ អាំផាចរ៉ាផា? »។
ឌុច លីដា បានបន្តក្នុងន័យបដិសេធថា «ខ្ញុំមិនបានដឹងរឿងនេះទេ ហើយក៏មានខាងសារព័ត៌មាន call មកសួរខ្ញុំផងដែរ ខ្ញុំចង់និយាយថា បើពិតខ្ញុំសប្បាយចិត្ត តែសំរាប់ខ្ញុំពេលនេះ គឺខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះខ្ញុំបានចូលរួមសម្តែងរឿងមួយដែលជាស្នាដៃនិពន្ធរបស់អ្នកមីង ពាន់ ភួងប្ផា សំរាប់ទូរទស្សន៍ Town ក្នុងរឿង(ទឹកចិត្តម្តាយសម័យថ្មី)ដោយជួបជាមួយរៀមច្បងជាច្រើន គឺ I dolខ្ញុំ សិស្សច្បង អម្ពទេពវីសិស្សច្បងស្វែងសុជាតា និងតួរធំជាច្រើនទៀត »។
តារាស្រីថតក្នុងភាពយន្ត «ស្បែគង់» បានបន្តថា «ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់គ្នានៅតែបន្តការគាំទ្រលើខ្សែរភាពយន្តខ្មែរបន្តបន្តាប់ទៀត និងអគុណដែលតែងតែគាំទ្រនាងខ្ញុំ សូមអគុណ»។
បញ្ជាក់ផងដែរថា ឌុច លីដា ដែលហានរំលេចសាច់ក្នុងរឿង «ស្បែកគង់» ដោះអាវបញ្ចេញល្វែងលើនៅមុខតួប្រុស បានសម្ដែងឆន្ទៈមិនរាថយនឹងឈុតឆាកស្លៀកខ្យល់ដណ្ដប់មេឃឡើយ ឲ្យតែតម្លៃខ្ពស់ទោះសម្តែងបែបណា ក៏មិនចោទដែរ៕
មតិយោបល់