ព័ត៌មានជាតិ

រថយន្តហ្វត បុកជាមួយរថយន្តដឹកសាំង បណ្តាលឲ្យជនជាតិចិននិងខ្មែររបួស

ព្រះវិហារ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ្វត បានបុកជាមួយរថយន្តដឹកសាំង បណ្តាលឲ្យមានជនជាតិចិននិងខ្មែរ រងរបួស ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៦០ ក្នុងខេត្តព្រះវិហារ។

រថយន្តដែលជួបគ្រោះថ្នាក់នេះម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ2AA-9747 បានធ្វើដំណើពីខេត្តព្រះវិហារ ទៅខេត្តសៀមរាប ដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកទ្បានដឹកសាំង បណ្តាលឲ្យភាគីរថយន្តហ្វត មានមនុស្សរងរបួសតែម្តង៕

មតិយោបល់