ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន សុភិន បានតំណែងអនុប្រធានសមាគមផ្លូវការ

នៅថ្ងៃទី២១ ឧសភា នេះ ផលិតករល្បីឈ្មោះ លោក អ៉ិន សុភិន ត្រូវគេឃើញក្រសួងមហាផ្ទៃធ្លាក់លិខិតទទួលស្គាល់លោកជាប្រធានសមាគមភាពយន្តកម្ពុជាផ្លូវការ បន្ទាប់ពីការបោះឆ្នោត្រូវគេដឹងថាលេចចេញលទ្ធផលជាយូរមកហើយ។ ក្នុងនោះសមាសភាព៤នាក់ផ្សេង រួមមានប្រធានអគ្គលេខា និងសមាជិក២រូប ក៏ត្រូវបានប្រកាសទទួលស្គាល់ដោយលិខិតផ្លូវការនោះដែរ។

លិខិតដែលបានចេញដោយក្រសួងមហាផ្ទៃនោះ បានប្រកាសទទួលស្គាល់លោក អ៉ិន សុភិន និងថ្នាក់ដឹកនាំសមាគមភាពយន្តកម្ពុជាក្នុងអណត្តិថ្មីចំនួន៤រូបផ្សេងទៀត ដើម្បីអោយអ្នកទាំង៥រូប បន្ដដឹកនាំសមាគមដោយស្របច្បាប់ ហើយពង្រឹងវិស័យផលិតកុននៅកម្ពុជាអោយមានការរីកចម្រើន។ លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ដែលធ្លាប់ជាប់តំណែងជាប្រធានសមាគមជាយូរមកហើយ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានម្ដងទៀត ស្របគ្នាដែលលោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia ត្រូវបានលិខិតទទួលស្គាល់ជាអគ្គលេខា និងលោក ឡូវ មីលឡង់ និងលោក ព្រំ សិលា ត្រូវប្រកាទទួលស្គាល់ជាសមាជិក។ ប្រធាន និងថ្នាក់ដឹកនាំសមាគមទាំង៥ សុទ្ធតែបានបង្ហាញឆន្ទៈពីការពង្រឹងគុណភាពវិស័យភាពយន្ត ដើម្បីអោយកាន់តែទទួលស្គាល់នៅក្នុងស្រទាប់អ្នកគាំទ្រ។

លោក អ៉ិន សុភិន អនុប្រធានសមាគម បានថ្លែងក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទថា ក្រោយការបោះឆ្នោតរបស់សមាគមអស់ច្រើនខែ ទើបតែមានការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាសភាព៣រូប នៅក្នុងពេលនេះប៉ុណ្ណោះ តាមរយៈក្រសួងមហាផ្ទៃ។

ប៉ុន្តែលោកសកម្មភាពការងារត្រូវបានធ្វើឡើងតាំងពីពេលដំណើរការសមាគមក្នុងអណត្តិថ្មីកាលពីពេលថ្មីនោះម្ល៉េះ ដោយក្រោយការសម្រេចជ្រើសបានប្រធាន និងសមាជិកទាំង៥ ដែលទើបបទទួលស្គាល់ដោយក្រសួងមហាផ្ទៃ គឺសមាគមធ្វើបានកិច្ចការជាច្រើនដើម្បីភាយន្ត។ លោកថានេះជាលើកទី១ ដែលលោកទទួលបានសំឡេងបានក្លាយជាអនុប្រធានសមាគមមួយដ៏ធំ ដោយការជ្រើសបានថ្នាក់ដឹកនាំនៅក្នុងអណត្តិនេះ ក៏មានការបែងចែកនូវលក្ខន្តិកៈ និងការងារច្បាស់លាស់សម្រាប់ថ្នាក់ដឹកនាំទាំង៥។

លោកថាក្នុងនាមជាអនុប្រធានលោកនឹងប្រើអោយអស់សមត្ថភាព បំពេញការងារសមាគម ដើម្បីអោយវិស័យភាពយន្តទទួលបានការរីកចម្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងអណ្ណត្តិថ្មីនេះ លោកមិនទាន់ដឹងថានឹងអាចរួមចំណែកនៅក្នុងសមាគមន៍នេះបានដល់កម្រិតណានោះទេ ប៉ុន្តែអ្វីដែលលោកបានធ្វើ គឺបានស្វែងរកដៃគូមកផលិតកុនអោយកាន់តែមានគុណភាព និងមានការទទួលស្គាល់ទ្វេរដង ដោយមិនខ្វល់ពីការបោះទុនក្នុងចំនួនច្រើនជាងមុន។ លោកថាមានការតែរួមដៃ និងឆន្ទៈប៉ុណ្ណោះ ទើបអាចធ្វើអោយវិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើនទៅបាន៕

មតិយោបល់