អាមេរិកៈ សិស្សស្រីដែលបានកាត់ជើង ក្រោយពេលទទួលរងការឈឺចាប់ពី ជំងឺមហារីកឆ្អឹងដ៏កម្រមួយ បានព្យាយាមប្រឆាំងនឹងភាព មិនប្រក្រតិរបស់ខ្លួន ដើម្បីបានក្លាយជាបេក្ខជនប្រកួតរាំ បាឡេ ម្នាក់។
កុមារី Ballerina Gabi Shull អាយុ ១៤ឆ្នាំ បានរាំរយៈពេល៣ឆ្នាំមុនពេល នាងមានអាយុ៩ឆ្នាំ ដែលត្រូវបានធ្វើរោគវិភាគ ថាមានជំងឺមហារី ម្យ៉ាងដេលគេហៅថា “osteocarcoma” នៅត្រង់បរិវេណជង្គុង។
ដំបូងឡើយ ក្មេងស្រី Gabi រស់នៅក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក សំគាត់ថា មានអ្វីម្យ៉ាងមិនប្រក្រតី ក្រោយពេលបានដួល ក្នុងពេលជិះ ស្គីទឹកកក នៅក្នុងខែមករាឆ្នាំ ២០១១។ ឪពុកម្តាយរបស់នាង បានគិតថា វាគ្រាន់តែជាំធម្មតា ប៉ុន្តែពីរសប្តាហ៍ក្រោយមក គ្មានភាពប្រសើរឡើងសោះ ក៏បានយកនាងទៅថតពិនិត្យ ឆ្អឹងដោយប្រើកាំរស្មីអិច។
ដំបូងវេជ្ជបណ្ឌិតជឿថា នាងមានភាពតានតឹងដោយ សារប្រេះស្រាំឆ្អឹង ប៉ុន្តែក្រោមមក ២ឬ៣សប្តាហ៍ ទៅស្កែនដោយម៉ាស៊ីន MRI ទើបដឹងថា នាងមានជំងឺមហារីកឆ្អឹង។
យ៉ាងក៏ដោយ នាពេលនេះ Gabi ក្លាយជាបេក្ខជនប្រកួ ម្នាក់ ដោយសារអ្នកគ្រួរបស់នាងបានជម្រុញទឹកចិត្ត ឲ្យរាំជាមួយ សិស្សដទៃទៀត។ នាងបានប្រើ បទពិសោធន៍របស់នាង ដើម្បីជួយដល់សិស្សផ្សេងទៀត នេះបើយោងតាម យុទ្ធនាការមួយ របស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម The Truth 365 ដែលបានគាំទ្រកុមារ ដែលទទួលរងការឈឺចាប់ ដោយសារជម្ងឺមហារីក ។
យុទ្ធនាការមូយនោះ បានលើកកម្ពស់ការយល់ដឹងអំពី ជំងឺមហារីកលើកុមារ ហើយ ក្មេងស្រី Gabi គឺជាអ្នកនាំពាក្យជាតិម្នាក់។
គួរបញ្ជាក់ថា ក្មេងស្រី Gabi បាននិយាយថា នាពេលអនាគត នាងចង់ក្លាយជាអ្នកថែរក្សាអ្នកជំងឺ ឬអ្នកវិទ្យាសាស្ត្រម្នាក់ ដែលអាចស្វែងរកការព្យាបាលជងឺមហារីក៕
មតិយោបល់