ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez បង្ហាញ​ឈុត​ប៊ី​គីនី​បញ្ឈឺ Justin Bieber

​តារាចម្រៀង Selena Gomez ថ្មីៗ​នេះ​បាន​បង្ហាញ រូបភាព​ដ៏​ត្រេកត្រអាល​ដែល​ធ្វើ នៅលើ Instagram ដែល​ធ្វើ​ឲ្យ​ប្រុសៗ​រំជើបរំជួល ជាមួយនឹង​ឈុត​ប៊ី​គីនី​របស់​នាង​។​
​ក្នុង​រូបភាព​ដែល​នាង​បាន​បង្ហោះ នាង​បាន​ស្លៀក​ឈុត​ប៊ី​គីនីព័ណ៌​លឿង បង្ហាញ​រូបរាង​ដ៏​សិច​ស៊ី​របស់​នាង នៅលើ​ឆ្នេរ​ខ្សាច់​ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន​។​ជាមួយនឹង​ស្នាមញញឹម​លើ​ឆ្នេរ​ខ្សាច់ បានបង្ហាញ​ថា នាង​ពិតជា​មាន​សេចក្តីសុខ​ខ្លាំងណាស់ បន្ទាប់​ពី​បែក​ជាមួយនឹង​មិត្ត​ប្រុស​ហេងស៊យ Justin Bieber ។​

​ភ្ជាប់​ការសរសេរ​ជាមួយនឹង​រូបភាព នាង Slena Gomez បានសរសេរថា “​ថាមពល​របស់​ខ្ញុំ​បាន​យក​មក​វិញ​ហើយ ខ្ញុំ​មិន​អាច​រងចាំ​ទៀត​ទេ ដើម្បី​បង្ហាញ​អ្នក ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅទីនេះ ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់​គ្នា ” ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី HLife យល់ឃើញថា Selena Gomez សរសេរ​យ៉ាង​នេះ​ចង់​ផ្ញើ​សារ​ទៅកាន់ Justin Bieber ថា នាង​គឺ​នៅតែ​រឹងមាំ និង​សប្បាយរីករាយ​បើទោះបី​បែក​ពី​គាត់ ។​
​មុន​នេះ​ដែរ Selena Gomez បាន​ផ្ញើរ​សារ​ទៅ​លើ Instagram របស់ Justin Bieber ថា “​អ្នក​មិន​ត្រឹមតែ​ជា បុរស​ថ្មី នៃ​ពេលអនាគត​នោះទេ ហើយ​អ្នក​ក៏​ជា​បុរស​អតីតកាល​ផងដែរ​” ៕

2014-05-23_121253

មតិយោបល់