ព័ត៌មានសិល្បៈ និងកម្សាន្ត

ការពិត យ៉េយ៉េ សោះ ស្មានតែកូនក្រមុំតុក្កតា

មិនត្រឹមតែខ្ទរខ្ទារក្នុងនាមជាតារាកំប្លែងដែលមានទីផ្សារ និងកេរ្តិ៍ឈ្មោះនាងពេលចុងក្រោយប៉ុណ្ណោះទេ តារាកំប្លែង យ៉េយ៉េ ក៏ត្រូវគេកត់សម្គាល់ថាពូកែតែងខ្លួន និងតុបតែងមុខមាត់ ឲ្យមើលទៅឃើញស្រស់ស្អាត និងប្លែកភ្នែកនោះផង។ ជាក់ស្ដែងប៉ុន្មានប៉ុស្ដិ៍ចុងក្រោយ កញ្ញាតែងមុខចង់ច្រទ្បំនឹងកូនក្រមុំតុក្កតា ខណ:ដែលរូបប៉ុន្មានសន្លឹករបស់នាង គឺអ្នកណាក៏លាន់មាត់ថាស្អាតដាច់ឆ្ងាយពេលនាងមិនទាន់តែងខ្លួននោះដែរ។

រូបថតដែលកញ្ញាយ៉េយ៉េ បានបង្ហោះនេះ ស្ទើរមើលមិនដឹងថាជារូបមនុស្សនោះទេ ដោយសារតែមុខមាត់ដែលនាងបានតែងស្ទើរតែបេះបិតទៅហើយ នឹងតុក្កតាជ័រ ជាពិសេសគឺកូនក្រមុំតុក្កតាតែម្ដង។ គេមិនដឹងថានាងតែងមុខបែបនេះ ក្នុងកម្មវិធីអ្វី និងដើម្បីអ្វីនោះទេ ប៉ុន្តែអ្វីដែលគេបានឃើញគឺមុខមាត់របស់នាងកាន់តែស្អាត កាន់តែប្លែក បើទោះជានាងគ្រាន់តែជាភេទទី៣ និងជាតារាដែលមានរូបរាងធាត់មួយរូប។ អ្នកគាំទ្រមិនតិចនាក់ទេ សុទ្ធតែយល់ថាយ៉េយ៉េ ជាតារាមាឌធំ ដែលមានមុខមាត់ខ្យូតៗ ហើយសម្រាប់ស្ទីលកំប្លុកកំប្លែងក៏មិនចេះរីងស្ងួតផងដែរ សម្រាប់តារារូបនេះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលនាងតែងមុខឲ្យមើលទៅឃើញខ្យូតៗស្អាតដូចកូនតុក្កតាជ័រ ដោយគ្រាន់តែមុខមាត់របស់នាងតែងលើកនេះ គឺមើលទៅកាន់តែដូច និងកាន់តែប្លែកក្នុងចំណោមស្ទីលតែងមុខដែលនាងធ្លាប់បង្ហាញ៕

មតិយោបល់