អាមេរិកៈ ក្មេងៗប្រហែលជានឹកស្មានមិនដល់ទេ ថាថ្ងៃនេះពួកគេអាចមើលឃើញ កាំភ្លើងខ្លីបាញ់គ្រាប់ជ័រ ដែលមានរូបរាងធំដល់ថ្នាក់នេះ។
វិស្វាកររបស់ NASA លោក Mark Rober អាយុ ៣៦ឆ្នាំបានឈ្លាតពេលទំនេរ ពីការងារនៅមន្ទីរពិសោធន៍ ប្រព័ន្ធរុញច្រានយន្តហោះ របស់អង្គការណាសា មកធ្វើការងារកែកំសាន្ត ដោយលោកបានបង្កើតកាំភ្លើងខ្លីយក្សមួយ អាចបាញ់គ្រាប់ជ័រធំ បានក្នុងល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និង បានរយៈចម្ងាយ១១៨ម៉ែត្រ។
យោងតាមវីដេអូរបស់លោក Rober បានបង្ហោះតាមគេហទំព័រyoutube បានបង្ហាញ អំពីដំណើរការបស់កាំភ្លើងយក្ស ក្នុងការបាញ់គ្រាប់ចេញ និងបង្ហាញពីសម្ថភាពរបស់វា ថាវាអាចបាញ់បានត្រង់ មានល្បឿនលឿន ហើយងាយស្រួលក្នុងការប្រើ ជាពិសេសអាចប្រើគ្រាប់ផ្សេងៗបាន (មិនរើសគ្រាប់ឲ្យតែត្រូវនិងបំពង់កាណុង )៕
មតិយោបល់