ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ ចាប់រថយន្តជនជាតិចិន២៧គ្រឿង នៅក្រុងព្រះសីហនុ!..

ព្រះសីហនុៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានចុះធ្វើការឆែកឆេរអាវុធ នៅគោលដៅ ផ្លូវបំបែកគុជអាស៊ី ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើការឆែកឆេរបានរថយន្តចំនួន១០៥ គ្រឿង ដោយសហការជាមួយ កម្លាំងចរាចរណ៍ផ្លូវគោគ អធិការក្រុង និង កម្លាំងព្រហ្មទណ្ឌ។

ជាលទ្ធផលបានចាប់រថយន្តជនជាតិចិន ចំនួន២៧គ្រឿង គ្មានប័ណ្ណបើកបរ ១៥គ្រឿង មានប័ណ្ណបើកបរ ព្រមទាំងដកហូតបាន ដំបងឆក់១និងដំបងដែក១៕

មតិយោបល់