តាំងពីថ្ងៃទី៧ ខែសីហា មកម្ល៉េះ ដែលកូនស្រី និងតារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានផលិតផលទឹកដោះគោម៉ាកល្បីមួយតម្រូវអោយថតស្ពត ដោយបានទាំងកុងត្រាយកកូនស្រីរបស់នាងជាតំណាងផលិតផលរហូតដល់រយៈពេល១ឆ្នាំ។ មានការទម្លាយថាកូនស្រីរបស់នាងទទួលបានតម្លៃខ្លួនរហូតដល់រង្វង់មួយម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលអត្ថប្រយោជន៍ដែលក្រុមហ៊ុនផ្ដល់ជូននូវការផ្គត់ជាផលិតផលទឹកដោះគោ និងផលិតផលផ្សេងទៀតក្នុងរយៈពេល១ឆ្នាំនេះឡើយ។
អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហើបអោយដឹងថាក្រោយពីកូនស្រីរបស់នាងមានវ័យគម្រប់១ខែ នាងក៏យល់ព្រមចុះកិច្ចព្រមអោយកូនស្រីរបស់ខ្លួនធ្វើជាតំណាងរបស់ទឹកដោះគោម៉ាក Nutrilatt ក្រោយការចរចារ ដោយសារតែក្រុមហ៊ុននេះ ហ៊ានចំណាយតម្លៃខ្លួនអោយកូនស្រីរបស់ខ្លួនក្នុងរង្វង់ម៉ឺនដុល្លារ ហើយនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកនាងយល់ថាស័ក្ដសម។ អ្នកនាងថាកន្លងមកនាង និងកូនស្រីត្រូវបានផលិតផលទឹកដោះគោជាច្រើនម៉ាកទាក់ទងអោយនាង និងកូនធ្វើជាអ្នកតំណាងច្រើនក្រុមហ៊ុនមកហើយ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនពេញចិត្តលក្ខណ្ឌទើបនាងប្រកែក។ យ៉ាងណាមិញ អ្នកនាងថាផលិតផល Nutrilatt អាចទាក់ចិត្តអ្នកនាងបាន គឺដោយសារតែបញ្ហាតម្លៃខ្លួនខ្ពស់ និងដោយសារតែផលិតទឹកដោះគោមួយនេះ ល្បីល្បាញនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលអ្នកនាងក៏បានប្រកាសថាបើកិច្ចកុងត្រាក្នុងរយៈពេល១ឆ្នាំដំបូង ធ្វើអោយអ្នកនាងកក់ក្ដៅ នោះអ្នកនាងនឹងបន្តកុងត្រាក្នុងឆ្នាំទី២បន្តទៀត។
ជាមួយនឹងការទម្លាយថាទទួលបានតម្លៃខ្លួនដល់ម៉ឺនដុល្លារ បានធ្វើអោយម្នាក់ៗមានការសាទរចំពោះអ្នកនាងគង់ ចាន់ស្រីមុំតែម្ដង ដោយសារតែកូនស្រីរបស់នាងទើបតែមានអាយុ១ខែមិនទាន់ក្ដៅៗផង តែអាចទាក់ទាញផលិតផល Nutrilatt អោយធ្លាក់ម៉ឺនដុល្លារជាថ្នូរនឹងយកកូនស្រីនាងធ្វើជាតំណាងបានយ៉ាងកាលីប។ យ៉ាងណាមិញ កូនស្រីរបស់អ្នកនាងមិនមែនជាទារិកាទីនោះទេ ដោយសារតែពេលកន្លងមក កូនស្រីរបស់អ្នកនាង គង់ សុជាតិ ក៏ធ្លាប់ទទួលបានតម្លៃខ្លួននេះនាំមុខកូនស្រីអ្នកនាងផងដែរ៕
មតិយោបល់